Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី OPPO Find X8s និង X8s+ តម្លៃខ្ទង់ ៦០០ដុល្លារ ប្រើឈីប Dimensity 9400+ មានថ្មធំដល់ 6000mAh
    ព័ត៌មានថ្មីៗ

    ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី OPPO Find X8s និង X8s+ តម្លៃខ្ទង់ ៦០០ដុល្លារ ប្រើឈីប Dimensity 9400+ មានថ្មធំដល់ 6000mAh

    April 11, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OPPO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី OPPO Find X8s និង OPPO Find X8s+ ជាមួយតម្លៃលក់ចាប់ពី ៥៧១ ដុល្លារ ដល់ ៧៤៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម

    OPPO Find X8s និង OPPO Find X8s+ ទទួលបានអេក្រង់ AMOLED ទំហំ ៦,៣២ និង ៦,៥៩ អ៊ីញ 120Hz ដំណើរការដោយបន្ទះឈីប Dimensity 9400+ ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។

    សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ OPPO Find X8s និង OPPO Find X8s+ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP, លេនទូលាយ Ultra-Wide ទំហំ 50MP និងលេនពង្រីក Telephoto 3X ទំហំ 50MP ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃទាំង ២ម៉ូឌែលនេះ មានទំហំ 32MP អាចថតវីដេអូបានកម្រិត 4K 60fps ទាំងមុខទាំងក្រោយ ។

    ចំណែកផ្នែកថាមពលថ្ម OPPO Find X8s និង OPPO Find X8s+ ទទួលបានកញ្ជប់ថាមពលថ្មទំហំ 5700mAh (X8s) / 6000mAh (X8s+) គាំទ្រការសាកតាមខ្សែ 80W និង 50W ឥតខ្សែ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន OPPO Find X8s និង OPPO Find X8s+ គឺមានកម្រាស់ ៧ ម.ម ជាង និងទម្ងន់ក្រោម ២០០ ក្រាម និងទទួលបានជម្រើសពណ៌ Hoshino Black, Moonlight White, Island Blue និង Cherry Blossom Pink (X8s) និង Hoshino Black, Moonlight White និិង Hyacinth Purple សម្រាប់ម៉ូឌែល (X8s+)៕

    ប្រភពៈ FoneArena

    Oppo OPPO Find X8s
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជា Oppo Find X8 Ultra, កំពូលស្មាតហ្វូនដែលបងប្អូនរង់ចាំ!
    Next Article សង្គ្រាមពាណិជ្ជកម្មមានភាពតានតឹង, Apple ដឹក iPhone ប្រហែល 1.5 លានគ្រឿង ចេញពីឥណ្ឌាចូលទៅសហរដ្ឋអាមេរិកវិញ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.