Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នេះគឺជា Oppo Find X8 Ultra, កំពូលស្មាតហ្វូនដែលបងប្អូនរង់ចាំ!
    ព័ត៌មានថ្មីៗ

    នេះគឺជា Oppo Find X8 Ultra, កំពូលស្មាតហ្វូនដែលបងប្អូនរង់ចាំ!

    April 11, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    មកលើកនេះ Oppo Find X8 Ultra មានអេក្រង់ 10-bit LTPO AMOLED 120Hz ទំហំ 6.82 អ៊ីញ កម្រិត 2K អាចជះពន្លឺបាន 2500 nits ជាមួយការរចនាគែមកាន់តែស្តើងត្រឹមតែ ១,៤ម.ម ប៉ុណ្ណោះ។ វាប្រើប្រាស់នូវកញ្ជក់ការពារ OPPO Crystal Shield protection ជាមួយនឹងម៉ាសុីនស្កេនម្រាមដៃ ultrasonic, shortcut button និង Quick button ផងដែរ។

    ពាណិជ្ជកម្ម

    Oppo Find X8 Ultra ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite និង Android 15 ជាមួយ ColorOS 15 ចេញពីប្រអព់គាំទ្រការផ្ទុក RAM LPDDR5X និងអង្គផ្ទុក UFS 4.0 រហូតដល់ 16GB បូក 1TB ដែលអាចដំណើរការលើកម្មវិធីធ្ងន់ៗ និងហ្គេមបានយ៉ាងល្អ។ លើសពីនេះ វាក៏មានប្រព័ន្ធស្អំត្រជាក់ និងម៉ូទ័ររំញ័រផងដែរ។

    ទៅលើផ្នែកកាមេរ៉ាវិញ Oppo Find X8 Ultra ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 50MP ទាំងអស់ ដោយកាមេរ៉ាមេប្រើប្រាស់សេនស័រ Sony Lytia LYT-900, លេន ultrawide ប្រើប្រាស់សេនស័រ Samsung JN5, លេន telephoto 3x ប្រើប្រាស់សេនស័រ Sony LYT700 និងចុងក្រោយគឺលេន periscope telephoto 6x ប្រើប្រាស់សេនស័រ Sony LYT-600 ។ ចំណែកកាមេរ៉ាមុខវិញ មានទំហំ 32MP មាន aperture f/2.4 អាចថតវិដេអូបានក្នុងកម្រិត 4K 60 fps ទាំងមុខទាំងក្រោយ។ លើសពីនេះ Oppo ក៏បានប្រើប្រាស់នូវកញ្ចក់ “super crystalline blue glass” និងសេនស័រ 2MP spectral color sensor ផងដែរ ដែលជួយបង្កើនប្រសិទ្ធភាពកាត់ពន្លឺ infrared ដល់ 81% ឯណ្ណោះ សម្រាប់បង្កើនភាពច្បាស់នៃរូបភាព។

    អ្វីដែលពិសេសនោះគឺ Find X8 Ultra មិនត្រឹមតែគាំទ្រនូវបច្ចេកវិទ្យា 5G, Wi-Fi 7, Bluetooth 5.4 និងបណ្តាញអ៊ីនធឺណិតតាមផ្កាយរណបប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានទទួលបាននូវអាវការពារទឹក និងធូលីកម្រិត IP68 និង IP69 ផងដែរ។

    ទៅលើផ្នែកថាមពល Oppo Find X8 Ultra ក្នុងឆ្នាំនេះ គឺមានថ្មធំជាងមុខដល់ 6100mAh ឯណ្ណោះ និងគាំទ្រការសាកល្បឿនលឿនកម្លាំង 100W តាមខ្សែ និងការសាកឥតខ្សែកម្លាំង 50W។

    គួរឲដឹងថា ក្រៅពី Find X8 Ultra, ក្រុមហ៊ុន OPPO ក៏បានប្រកាសចេញនូវផលិតផលផ្សេងៗរបស់ខ្លួនផងដែរ មានដូចជា Find X8s, ថេប្លេត Pad 4 Pro, នាឡិកា Watch X2 Mini និងកាស Enco Free 4 earbuds ខណៈ Oppo Find X8 Ultra វិញ គឺទទួលបានជម្រើសចំនួន ៣ រួមមាន ពណ៌​ស,​ ពណ៌​​ខ្មៅ និងពណ៌ផ្កាឈូក មានតម្លៃលក់ចាប់ពី ៨៨៤ ដុល្លារ សម្រាប់ជម្រើស 12GB + 256GB ដល់ ១ ០៨៨ ដុល្លារ សម្រាប់ជម្រើស 16GB + 1TB ដែលមានមុខងារតភ្ជាប់បណ្តាញផ្កាយរណប៕

    ប្រភពៈ FoneArena

    Oppo Oppo Find X8 Ultra
    Share. Facebook Telegram WhatsApp
    Previous ArticleBentley បានបញ្ចេញម៉ាស៊ីន Plug-in Hybrid V-8 ជំនួសម៉ាស៊ីន W-12 ដែលប្រើជាយូរឆ្នាំមកហើយ
    Next Article ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី OPPO Find X8s និង X8s+ តម្លៃខ្ទង់ ៦០០ដុល្លារ ប្រើឈីប Dimensity 9400+ មានថ្មធំដល់ 6000mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.