Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Bentley បានបញ្ចេញម៉ាស៊ីន Plug-in Hybrid V-8 ជំនួសម៉ាស៊ីន W-12 ដែលប្រើជាយូរឆ្នាំមកហើយ
    យានយន្ត

    Bentley បានបញ្ចេញម៉ាស៊ីន Plug-in Hybrid V-8 ជំនួសម៉ាស៊ីន W-12 ដែលប្រើជាយូរឆ្នាំមកហើយ

    April 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Bentley បានបញ្ចេញ Continental និង Flying Spur ជាថ្មីក្នុងកម្រិតថាមពលបន្ថយ ប៉ុន្តែមានកម្លាំងដល់ទៅ 671 សេះ ដោយក្នុងរដូវក្តៅនេះ Bentley បានធ្វើអោយ Continental GT ថ្មីបែប Speed ប្រើម៉ាស៊ីន Plug-in Hybrid V-8 ជំនួសម៉ាស៊ីន W-12 ដែលប្រើជាយូរមកហើយ។ ប្រព័ន្ធម៉ាស៊ីននេះត្រូវបានយកទៅប្រើសម្រាប់ម៉ូឌែល Flying Spur Speed ឆ្នាំ 2025 ដែរ។ ពេលនេះ Bentley ក៏បាននាំចេញម៉ាស៊ីន Hybrid V-8 មួយម៉ូឌែលបន្ថែមទៀត ដែលមានថាមពលតិចជាងសម្រាប់ Continental GT, Continental GT Convertible និង Flying Spur Sedan ក្នុងឆ្នាំ 2026 ខាងមុខ។

    ម៉ាស៊ីនថ្មីនេះមានឈ្មោះថា High Performance Hybrid ខុសពីម៉ាស៊ីន Ultra Performance Hybrid ដែលប្រើនៅលើម៉ូឌែល Speed និង Mulliner។ ក្នុងការរៀបចំថ្មីនេះ ម៉ាស៊ីន Twin-Turbo V-8 ទំហំ 4.0-Liter និងម៉ូទ័រអគ្គិសនី ផ្តល់ថាមពលសរុប 671 សេះ និងកម្លាំងរមួល 930 Nm  ទោះបីមានសេះតិចជាងម៉ូឌែល Ultra Performance Hybrid 100 សេះ ក៏នៅតែខ្លាំងជាងម៉ាស៊ីន W-12 ចាស់ៗផងដែរ។

    ពាណិជ្ជកម្ម

    ជាមួយកម្លាំងមួយនេះ Continental GT មានសន្ទុះពី 0-100Km/h វាចាយពេល 3.5 វិនាទី។ Continental GT Convertible និង Flying Spur Sedan ត្រូវការវេលា 3.8 វិនាទី។ ម៉ូឌែល Continental ថ្មីទាំងនេះក៏ត្រូវបំពាក់នឹងប្រព័ន្ធ adaptive damping ការបញ្ជាទៅកង់ក្រោយ (rear-wheel steering) និង limited-slip differential ដែរ។
    Bentley ថា Continental GT Plug-in Hybrid អាចបើកដោយប្រើថាមពលអគ្គិសនីដល់ទៅ 85.3 គីឡូម៉ែត្រ ឆ្ងាយជាងម៉ូដែល Ultra Performance Hybrid  16.1 គីឡូម៉ែត្រ។ ម៉ូឌែល Convertible អាចបើកបាន 82.1 គីឡូម៉ែត្រ តែ Flying Spur មិនទាន់មានការបញ្ជាក់អំពីចម្ងាយបើកដោយអគ្គិសនីទេ។

    Bentley មិនទាន់ប្រកាសតម្លៃផ្លូវការសម្រាប់ម៉ូឌែលថ្មីទាំងនេះទេ។ Continental GT Speed ឆ្នាំ 2025 មានតម្លៃចាប់ពី $306,250 ដូច្នេះម៉ូឌែលថ្មីគួរតែមានតម្លៃក្រោម $300,000 សម្រាប់ Flying Spur Speed ឆ្នាំ 2025 តម្លៃចាប់ពី $276,450 ដូច្នេះ Flying Spur ថ្មីនឹងចប្រហែលចាប់ពី $225,000 ។

    Bentley BentleyFlying Spur
    Share. Facebook Telegram WhatsApp
    Previous Articleស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលដំណើរការដោយថាមពលថ្ម 8,000 mAh នឹងមកដល់សប្តាហ៍ក្រោយ!
    Next Article នេះគឺជា Oppo Find X8 Ultra, កំពូលស្មាតហ្វូនដែលបងប្អូនរង់ចាំ!

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.