Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលដំណើរការដោយថាមពលថ្ម 8,000 mAh នឹងមកដល់សប្តាហ៍ក្រោយ!
    ព័ត៌មានថ្មីៗ

    ស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលដំណើរការដោយថាមពលថ្ម 8,000 mAh នឹងមកដល់សប្តាហ៍ក្រោយ!

    April 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅពេលដែលក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មស្មាតហ្វូនកំពុងប្រកួតប្រជែងគ្នាក្នុងផ្នែកថាមពលថ្ម ក្រុមហ៊ុន Honor ត្រូវបានរំពឹងថានឹងក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលបញ្ចេញស្មាតហ្វូនដែលមានថាមពលថ្មធំដល់ 8,000 mAh។ ដែលនេះគឺជាកម្រិតថ្មីមួយសម្រាប់ទូរស័ព្ទដៃនៅក្នុងឆ្នាំ 2025 ដែលសង្កត់ធ្ងន់ទៅលើការប្រើប្រាស់បានយូរជាពិសេសសម្រាប់អ្នកប្រើប្រាស់តម្រូវការខ្ពស់។

    ពាណិជ្ជកម្ម

    បើយោងតាម Digital Chat Station បានបញ្ជាក់ថា ក្រុុមហ៊ុន Honor នឹងប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននេះជាផ្លូវការនៅថ្ងៃទី 15 ខែមេសា ខាងមុខ ក្រោមឈ្មោះថា “Power” ។

    គួរឲដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានថ្មធំជាងគេគឺមានថាមពលប្រហែល 7,050 mAh តែប៉ុណ្ណោះ ដូច្នេះ ប្រសិនបើក្រុមហ៊ុន Honor ប្រកាសចេញនូវស្មាតហ្វូនថ្ម 8,000 mAh នៅសប្តាហ៍ក្រោយពិតមែន នោះវានឹងក្លាយជាស្មាតហ្វូនដំបូងគេក្នុងពិភពលោកដែលមានថ្មធំបំផុតក្នុងស្តង់ដារស្មាតហ្វូនសព្វថ្ងៃ។

    ខណៈក្រៅពីក្រុមហ៊ុន Honor, ក្រុមហ៊ុន OnePlus, Oppo និង Realme របស់ BBK Electronics ក៏គ្រោងនឹងចេញនូវស្មាតហ្វូនដែលមានថ្ម 8,000 mAh ផងដែរ។ តួយ៉ាងដូចជាក្រុមហ៊ុន Realme នឹងបង្ហាញចេញនូវ Realme GT8 Pro របស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងភ្ជាប់មកជាមួយថ្ម 8,000 mAh ដូចគ្នានឹងស្មាតហ្វូនរបស់ Honor ដែល និងគាំទ្រការសាកថ្មល្បឿនលឿនកម្លាំង 80W ដែលអាចសាកពេញក្នុងពេលតែ 70 នាទីប៉ុណ្ណោះ៕

    ប្រភពៈ phonearena

    Honor Honor Power
    Share. Facebook Telegram WhatsApp
    Previous Articleតើចិនចំណេញអ្វីខ្លះ? ពេលដែលស្តេច Streamer នៅលើ YouTube, IShowSpeed ទៅលេងប្រទេសខ្លួន!
    Next Article Bentley បានបញ្ចេញម៉ាស៊ីន Plug-in Hybrid V-8 ជំនួសម៉ាស៊ីន W-12 ដែលប្រើជាយូរឆ្នាំមកហើយ

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.