Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»តើចិនចំណេញអ្វីខ្លះ? ពេលដែលស្តេច Streamer នៅលើ YouTube, IShowSpeed ទៅលេងប្រទេសខ្លួន!
    ព័ត៌មានថ្មីៗ

    តើចិនចំណេញអ្វីខ្លះ? ពេលដែលស្តេច Streamer នៅលើ YouTube, IShowSpeed ទៅលេងប្រទេសខ្លួន!

    April 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បើនិយាយពីរឿងចំណេញ គឺចំណេញលើគោកតែម្តង ដោយការធ្វើដំណើរនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោករបស់គាត់។ ខណៈដំណើរនេះ មិនត្រឹមតែជាការធ្វើទស្សនៈកិច្ចផ្ទាល់ខ្លួនទេ ប៉ុន្តែថែមទាំងនាំអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសចិនទៀតផង ស្របពេលដែលសង្គ្រាមបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងតែកើនឡើងចង់ផ្ទុះ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ក្នុងដំណើររបស់ IShowSpeed ទៅកាន់ប្រទេសចិន គឺត្រូវបានស្វាគមន៍យ៉ាងផ្លូវការដោយរដ្ឋាភិបាលរបស់ប្រទេសចិន និងទទួលបានការផ្សព្វផ្សាយយ៉ាងពេញមុខពេញមាត់ពីសំណាក់សារព័ត៌មានរដ្ឋ CCTV13 ។

    សម្រាប់ដំណើរនេះ, IShowSpeed បានជួយបង្ហាញដល់ពិភពលោកពីវប្បធម៌ ជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសចិន ដោយបានបង្ហាញនូវបច្ចេកវិទ្យាជាច្រើនរបស់ចិនដូចជា ឡានហោះ ឡានជិះក្នុងទឹក ឡានរាំ មនុស្សយន្ត រថភ្លើងលើអាកាស អគារខ្ពស់បំផុតនៅក្នុងប្រទេសចិន និងស្មាតហ្វូនបត់ ៣ តង់ដំបូងបំផុតរបស់ពិភពលោក។

    ជាមួយគ្នានេះ ការចូលមកប្រទេសចិនរបស់ IShowSpeed ក៏បានជួយបំបែកការយល់ឃើញលើភាពអវិជ្ជមានខ្លះៗដែលមានចំពោះប្រទេសនេះផងដែរ ពោលគឺគាត់បានបង្ហាញថា ប្រជាជនចិនគឺអត្តចរឹកសុភាពរាបសារ មានភាពរុះរាយ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ និងជំរុញឲ្យអ្នកទស្សនាគាត់ជាច្រើនលាននាក់ចង់ធ្វើដំណើរទៅប្រទេសចិនដូចគាត់ផងដែរ។

    ក្រៅពីនេះ ការធ្វើដំណើររបស់ IShowSpeed ក៏ជួយជំរុញវិស័យទេសចរណ៍ផងដែរ ដោយសារតែគាត់មានអ្នកតាមដានច្រើនដល់ទៅ ៣៨ ជាងលាននាក់ ឯណ្ណោះ នៅលើ YouTube ក៏ដូចជាការ Stream របស់គាត់។

    ជាសរុប, Admin អាចនិយាយបានថា  ក្នុងដំណើររបស់ IShowSpeed ទៅកាន់ប្រទេសចិន គឺចិនចំណេញលើគោលតែម្តង ខណៈអាមេរិកវិញកំពុងតែផ្តល់នូវដំណោះស្រាយជូនប្រទេសជាច្រើននៅទូទាំងពិភពលោក បន្ទាប់ពីការប្រកាសដាក់ពន្ធថ្មីលើការនាំចូល៕

    China IShowSpeed
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជាការកកើតឡើងវិញរបស់សត្វចចក Dire Wolf បន្ទាប់ពីផុតពូជអស់ ១២,៥០០ឆ្នាំ
    Next Article ស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលដំណើរការដោយថាមពលថ្ម 8,000 mAh នឹងមកដល់សប្តាហ៍ក្រោយ!

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.