នៅក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា និងវិទ្យាសាស្ត្របាន និងកំពុងធ្វើឲការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅចុងឆ្នាំ 2024 កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រពីក្រុមហ៊ុន Colossal Biosciences បានប្រកាសថា ពួកគេបានសម្រេចភាពជោគជ័យក្នុងកែសម្រួលហ្សែនដែលធ្វើអោយអ្វីៗដែលមើលទៅមិនអាចធ្វើបាន ក្លាយជាការពិត។
ក្នុងនោះ ក្រុមអ្នកវិទ្យាសាស្ត្រមួយនេះ គឺសម្រេចបាននូវភាពជោគជ័យក្នុងការបង្កើតសត្វដែលបានផុតពូជមកវិញ គឺសត្វចចក Dire Wolf ដែលជាប្រភេទសត្វចចកដ៏គួរឱ្យខ្លាច ដែលបានផុតពូជអស់រយៈពេលជាង 12,500 ឆ្នាំ ចាប់តាំងពីយុគសម័យ The Late Pleistocene epoch ។
គួរឲដឹងថា ដើម្បីស្ដារឡើងវិញនូវសត្វចចកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់នូវ DNA ដែលមានអាយុកាល ១៣,០០០ ឆ្នាំដល់ ៧២,០០០ ឆ្នាំ ដែលរកឃើញពីហ្វូស៊ីល និងបានបញ្ចូលទៅក្នុងកោសិកាសត្វចចកសព្វថ្ងៃ និងកែសម្រួលហ្សែនចំនួន ១៤ ទីតាំង ដើម្បីផ្តល់នូវលក្ខណៈសម្បត្តិមួយចំនួនដូចជា រោមក្រាស់ ថ្គាមវែង និងរឹង ក៏ដូចេជាក្បាលធំ និងទម្ងន់ឌាំង ដូចសត្វចចក Dire Wolf កាលពីបុរាណ។ នៅចុងឆ្នាំ ២០២៤ វាបានសម្រាលបានកូនចចកចំនួន ៣ ក្បាល មានញី ១ ក្បាល និងឈ្មោល ២ ក្បាល ដែលពេលបច្ចុប្បន្ននេះកំពុងរស់នៅក្នុងដីស្រែទំហំ ២០០០ ហិចតា ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណាក់មន្ត្រីពាក់ពន្ធ។
បើយោងតាមកិច្ចសំភាសន៍មួយ ក្រុមហ៊ុន Colossal បានអះអាងថា សត្វទាំងនេះគឺមានលក្ខណៈប្រហែល ៩៩.៩% ដូចសត្វចចក Dire Wolf កាលពីបុរាណ ហើយក្នុងពេលខាងមុខនេះ ពួកគេក៏មានគម្រោងស្ដារឡើងវិញនូវសត្វស្លាប ដូដូ និងថនិកសត្វ (Woolly Mammoth) ផងដែរ៕