Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញលក់តែ ២ ប្រទេសប៉ុណ្ណោះ សម្រាប់ស្មាតហ្វូនស្តើងជាងគេរបស់ Samsung គឺ Galaxy S25 Edge
    ព័ត៌មានថ្មីៗ

    ចេញលក់តែ ២ ប្រទេសប៉ុណ្ណោះ សម្រាប់ស្មាតហ្វូនស្តើងជាងគេរបស់ Samsung គឺ Galaxy S25 Edge

    April 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងពេលថ្មីៗនេះ ស្មាតហ្វូនស្តើងជាងគេរបស់ក្រុមហ៊ុន Samsung គឺ Galaxy S25 Edge ត្រូវបានគេរាយការណ៏ថា នឹងប្រកាសចេញលក់នៅក្នុងពេលឆាប់ៗនេះ  ប៉ុន្តែនឹងដាក់លក់សម្រាប់តែ ២ ប្រទេសប៉ុណ្ណោះ គឺចិន និងកូរ៉េខាងត្បូង។

    ពាណិជ្ជកម្ម

    ក្នុងនោះ ការដែលធ្វើបែបនេះ គឺដើម្បីសាកល្បងទីផ្សារតែប៉ុណ្ណោះ មុនពេលបើកផលិតកម្មទ្រង់ទ្រាយធំនៅក្នុងពេលអនាគត។

    គួរឲដឹងថា Galaxy S25 Edge ត្រូវបានរំពឹងថានឹងទទួលបាននូវអេក្រង់ Dynamic AMOLED 120Hz ទំហំ 6.6 អ៊ីញ កម្រិត 1.5K ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយនឹង RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យ 256GB និង 512GB ។

    ទៅលើផ្នែកកាមេរ៉ាវិញ អាចនឹងទទួលបាននូវកាមេរ៉ាខាងក្រោយចំនួន ២ ទំហំ 200MP និង 50MP ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺតួខ្លួនស្តើងបំផុតរបស់វា ដែលមានកម្រាស់ត្រឹមតែ 5.84 ម.ម និងទម្ងន់ 162 ក្រាម ប៉ុណ្ណោះ ជាមួយថាមពលថ្មទំហំ 3,900mAh គាំទ្រការសាកថ្មកម្លាំង 25W តាមខ្សែ។

    ជាមួយគ្នានេះ វាក៏ត្រូវបានរំពឹងផងដែរថានឹងទទួលបាននូវអាវការពារកម្រិត IP68 និងជម្រើសពណ៌ Titanium Icyblue, Titanium Silver និង Titanium Jetblack ជាមួយតម្លៃលក់ចាប់ពី 1ពាន់ដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ជម្រើស 256GB ៕

    ប្រភពៈ GSMArena

    Galaxy S25 Edge Samsung
    Share. Facebook Telegram WhatsApp
    Previous ArticleLuxeed R7​​ គ្រាន់តែបើកអោយកក់ភ្លាមមានអ្នកបញ្ជារទិញដល់ទៅ 80,000 គ្រឿង
    Next Article នេះគឺជាការកកើតឡើងវិញរបស់សត្វចចក Dire Wolf បន្ទាប់ពីផុតពូជអស់ ១២,៥០០ឆ្នាំ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.