Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Luxeed R7​​ គ្រាន់តែបើកអោយកក់ភ្លាមមានអ្នកបញ្ជារទិញដល់ទៅ 80,000 គ្រឿង
    យានយន្ត

    Luxeed R7​​ គ្រាន់តែបើកអោយកក់ភ្លាមមានអ្នកបញ្ជារទិញដល់ទៅ 80,000 គ្រឿង

    April 9, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Luxeed R7 EREV (Extended-Range Electric Vehicle) គឺជាប្រភេទរថយន្តអគ្គិសនីដែលមានម៉ាស៊ីនសាំងឬម៉ាស៊ីនជាជម្រើសបន្ថែមសម្រាប់បង្កើនចម្ងាយបើកបរ។ ម៉ាស៊ីននេះមិនត្រូវបានប្រើដើម្បីបង្វិលកង់ឡានផ្ទាល់នោះទេ ប៉ុន្តែប្រើសម្រាប់បញ្ជូនថាមពលទៅថ្ម (battery)  វាជាម៉ូដែលរថយន្តអគ្គិសនីថ្មី ដែលមានចម្ងាយបើកបរ 1,673 គីឡូម៉ែត្រ ចាប់ផ្តើមលក់ក្នុងតម្លៃ 43,700 ដុល្លារ ដោយគាំទ្រដោយ Huawei និង Chery វាត្រូវបានប្រកាសបើកការលក់ជាមុននៃម៉ូដែល Luxeed R7 EREV ថ្មីចំនួនពីរប្រភេទ គឺ Ultra និងប្រភេទ Max ដែលមានកញ្ចប់អាគុយ 53.4 kWh ប្រភេទ Battery Edition។ ការបើកលក់នេះមានលក្ខណៈពិសេសរួមមានចម្ងាយបើកបររួម ដែលវាស់ដោយ CLTC ដល់ទៅ 1,673 គីឡូម៉ែត្រ ចម្ងាយបើកដោយអគ្គិសនីសុទ្ធបាន 360 គីឡូម៉ែត្រ និងប្រព័ន្ធបើកបរប្រកបដោយបច្ចេកវិទ្យា Huawei ADS 3.0។
    Luxeed R7 EREV Ultra មាន ម៉ូទ័រអគ្គិសនីពីរ (Dual Motor) ដែលជាប្រព័ន្ធ Huawei DriveONE អាចបញ្ជូនថាមពលទៅកង់ទាំងមុខ និងក្រោយឬហៅថា (All-Wheel Drive) វាក៏ផលិតកម្លាំងបាន 268 hp (200 kW) ល្បឿនសន្ទុះពី 0-100km/h វាចាយពេលត្រឹមតែ 4.9 វិនាទីប៉ុណ្ណោះ សម្រាប់ទំហំថ្មរបស់វាគឺ 53.4 kWh ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន 360 km (CLTC) ប៉ុន្តែបើបូកជាមួយនិងម៉ាស៊ីនសាំងចំណុះ 1.5T ប្រើសម្រាប់បញ្ចូលថ្មឡើងវិញបានចម្ងាយបន្ថែមដល់ទៅ 1,673 km (CLTC)
    សម្រាប់ប្រភេទ Luxeed R7 EREV Max ​ប្រើប្រាស់ប្រព័ន្ធម៉ូទ័រមួយនៅខាងក្រោយ Single Motor (Rear-Wheel Drive) — មានម៉ូទ័រជាប្រេទ rear permanent magnet synchronous motor ផលិតកម្លាំងបាន 200 kW (268 hp) ល្បឿនសន្ទុះពី 0-100km/h វាចាយពេល 7 វិនាទី សម្រាប់ទំហំថ្មរបស់វាគឺ 53.4 kWh ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន 360 km ប៉ុន្តែបើបូកជាមួយនិងម៉ាស៊ីនសាំងចំណុះ 1.5T ប្រើសម្រាប់បញ្ចូលថ្មឡើងវិញបានចម្ងាយបន្ថែមដល់ទៅ 1,673 km (CLTC)

    បច្ចេកវិទ្យាខាងក្នុង និងប្រព័ន្ធព័ត៌មាន-កម្សាន្ត (infotainment) របស់ Luxeed R7 EREV ប្រភេទ Ultra និង Max ឆ្នាំ 2025 មានការរចនាខាងក្នុងដោយ Luxeed R7 ត្រូវបានរចនាដោយប្រើប្រាស់បែបផែនទំនើប និងប្រណិត ដោយមានការរចនាដែលផ្តល់អារម្មណ៍ប្រណិត និងទំនើប។ រថយន្តនេះបំពាក់ដោយអេក្រង់បង្ហាញព័ត៌មាន LCD ទំហំ 12.3 អ៊ីញ សម្រាប់បង្ហាញព័ត៌មានសំខាន់ៗ និងអេក្រង់ infotainment ទំហំ 15.6 អ៊ីញ ដែលដំណើរការលើប្រព័ន្ធ Huawei’s HarmonyOS វាមានប្រព័ន្ធសំឡេង Huawei Sound ដែលផ្តល់បទពិសោធន៍ស្តាប់តន្ត្រីដែលល្អបំផុត កៅអីមុខមានមុខងារទាំងខាងតៃកុង និងអ្នករួមតំណើរគឺ “zero gravity” ដែលអាចលៃតម្រូវបាន 18 របៀប មានម៉ាស្សា 10 ចំណុច និងមានប្រព័ន្ធកំដៅ និងបង្កប់ខ្យល់។ កៅអីខាងក្រោយក៏មានមុខងារដូចគ្នា ក៏មានមកជាមួយទូទឹកកកទំហំ 8.2 លីត្រ នៅកណ្តាល ដែលអាចបញ្ជាកម្ដៅពី 3-50°C។
    ប្រព័ន្ធព័ត៌មាន-កម្សាន្ត (Infotainment) ប្រព័ន្ធ infotainment ដំណើរការលើ Huawei’s HarmonyOS ដែលមានប្រតិបត្តិការលឿន និងមានមុខងារច្រើន។ មានអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងក្រោយ ដើម្បីផ្តល់បទពិសោធន៍កម្សាន្តល្អបំផុតមានការតភ្ជាប់ជាមួយ Huawei MagLink ដែលអាចភ្ជាប់ឧបករណ៍ផ្សេងៗ និងមានប្រព័ន្ធសំឡេងចំនួន 17 គ្រាប់ ដោយមានថាមពល 1000W សម្រាប់បណ្តាញសំឡេងល្អបំផុត។ Luxeed R7 EREV ឆ្នាំ 2025 មានប្រភេទ Ultra និង Max ដែលមានការបំពាក់ខាងក្នុងស្រដៀងគ្នាជាច្រើន ប៉ុន្តែមានខុសគ្នាដែលសំនោះគឺសម្រាប់កៅអីអ្នកដំណើរខាង (ស្តាំ): នៅក្នុងប្រភេទ Max មានមុខងារ “zero gravity” ដែលអាចលៃតម្រូវបាន 18 របៀប មានម៉ាស្សា 10 ចំណុច និងមានប្រព័ន្ធកំដៅ និងបង្កប់ខ្យល់ត្រជាក់ ប៉ុន្តែប្រភេទ Ultra មិនមានមុខងារនេះទេ។
    ម៉ូដែល EREV ថ្មីទាំងនេះនឹងបន្តផលិតដោយផ្អែកលើវេទិកា Tuling របស់ Huawei ហើយរក្សាទំហំដូចគ្នា ដែលមានទំហំ បណ្តោយ 4956 មម / ទទឹង 1981 មម / កម្ពស់ 1634 មម  និងមានសមត្ថភាព aerodynamic ដែលមាន មេគុណកកិតខ្យល់ drag coefficient 0.247Cd។ រថយន្តនេះក៏ប្រើប្រាស់នៅប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាប្រព័ន្ធ multi-link independent suspension ផងដែរ។

    ពាណិជ្ជកម្ម

    Luxeed R7
    Share. Facebook Telegram WhatsApp
    Previous ArticleOppo បញ្ចេញព៌ត័មានរបស់ Find X8 Ultra ជាមួយថ្មធំ 6,100mAh គាំទ្រការសាក 100W
    Next Article ចេញលក់តែ ២ ប្រទេសប៉ុណ្ណោះ សម្រាប់ស្មាតហ្វូនស្តើងជាងគេរបស់ Samsung គឺ Galaxy S25 Edge

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.