Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Oppo បញ្ចេញព៌ត័មានរបស់ Find X8 Ultra ជាមួយថ្មធំ 6,100mAh គាំទ្រការសាក 100W
    ព័ត៌មានថ្មីៗ

    Oppo បញ្ចេញព៌ត័មានរបស់ Find X8 Ultra ជាមួយថ្មធំ 6,100mAh គាំទ្រការសាក 100W

    April 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ស្មាតហ្វូនជំនាន់ថ្មីរបស់់ក្រុមហ៊ុន Oppo គឺ Oppo Find X8 Ultra នឹងបង្ហាញចេញនៅក្នុងថ្ងៃទី ១០ ខាងមុខនេះ នៅក្នុងប្រទេសចិន ជាមួយនឹងផលិតផលផ្សេងៗដូចជា Find X8s, Pad 4 Pro, Watch X2 Mini និង Enco Free 4 earbuds ។

    ក្នុងនោះ Find X8 Ultra នឹងទទួលបាននូវលេនគោល 50MP ប្រើប្រាស់សេនស័រ Sony Lytia LYT-900 រួមជាមួយលេនទូលាយ ultrawide 50MP ប្រើប្រាស់សេនស័រ Sony IMX882, លេន telephoto 3x 50MP Sony IMX906, លេន periscope telephoto 6x 50MP Sony IMX882 និងកាមេរ៉ាខាងមុខ 32MP ដែលអាចថតរូបឲ្យបានច្បាស់ល្អ។ លើសពីនេះ Oppo ក៏បានប្រើកញ្ចក់ “super crystalline blue glass” ដែលជួយបង្កើនប្រសិទ្ធភាពកាត់ពន្លឺ infrared ដល់ 81% ផងដែរ សម្រាប់បង្កើនភាពច្បាស់នៃរូបភាព។

    ពាណិជ្ជកម្ម

    ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយ RAM រហូតដល់ 16GB និងអង្គផ្ទុកទិន្នន័យ 1TB ដែលធ្វើឲ្យប្រតិបត្តិការរលូន និងមានល្បឿនខ្ពស់។ វាមានអេក្រង់ LTPO AMOLED 120Hz ទំហំ 6.82 អ៊ីញ កម្រិត 2K ជាមួយថាមពលថ្ម 6,100mAh និងគាំទ្រការសាកលឿន 100W និងការសាកឥតខ្សែ 50W ។

    លើសពីនេះ Find X8 Ultra ក៏មានអាវការពារទឹក និងធូលី IP68/IP69, មុខងារគាំទ្រផ្កាយរណប និងឧបករណ៍ស្កេនម្រាមដៃ ultrasonic ផងដែរ ជាមួយរចនាបទស្អាតប្លែក និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដោយសន្យាថានឹងផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី ១០ ខែមេសា ខាងមុននេះ នៅក្នុងទីផ្សារប្រទេសចិន៕

    ប្រភពៈ GSMArena

    Oppo Oppo Find X8 Ultra
    Share. Facebook Telegram WhatsApp
    Previous ArticleHonda S7 ជារថយន្តអគ្គិសនីមិនខំប្រឹងក្នុងការច្នៃប្រឌិតឬដេញតាមបច្ចេកវិទ្យាថ្មីៗទេតែផ្តោតទៅលើអ្វីដែលអ្នកប្រើចាស់ៗចង់បាន
    Next Article Luxeed R7​​ គ្រាន់តែបើកអោយកក់ភ្លាមមានអ្នកបញ្ជារទិញដល់ទៅ 80,000 គ្រឿង

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.