Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Honda S7 ជារថយន្តអគ្គិសនីមិនខំប្រឹងក្នុងការច្នៃប្រឌិតឬដេញតាមបច្ចេកវិទ្យាថ្មីៗទេតែផ្តោតទៅលើអ្វីដែលអ្នកប្រើចាស់ៗចង់បាន
    យានយន្ត

    Honda S7 ជារថយន្តអគ្គិសនីមិនខំប្រឹងក្នុងការច្នៃប្រឌិតឬដេញតាមបច្ចេកវិទ្យាថ្មីៗទេតែផ្តោតទៅលើអ្វីដែលអ្នកប្រើចាស់ៗចង់បាន

    April 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    ????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
    Share
    Facebook Twitter LinkedIn Pinterest Email

    Honda S7 ដែលបានចេញផ្សាយនៅប្រទេសចិនក្នុងថ្ងៃទី 6 ខែមីនា ឆ្នាំ 2024 គឺជាជំហានយុទ្ធសាស្ត្រមួយរបស់ Dongfeng-Honda ដើម្បីចូលប្រកួតប្រជែងក្នុងផ្សារឡាន crossover អគ្គិសនី។ ឥឡូវនេះវាគឺជាផលិតផលក្រោមស្លាក Honda ជាសកល ដោយមានតម្លៃចាប់ផ្ដើម  35,760 ដុល្លារ​អាមេរិក។
    ម៉ូឌែលម៉ូទ័រពីររបស់វាផ្តល់ថាមពល 469 សេះ និងសមត្ថភាពបើកបរ 620 គីឡូម៉ែត្រតាមស្តង់ដារ CLTC។ វាមានអេក្រង់ HUD បង្ហាញជារូបភាពពង្រីក (Augmented Reality HUD) វែងដល់ 41.9 អ៊ីញ ដែលជាចំណុចអភិវឌ្ឍន៍បច្ចេកវិទ្យាចម្បង។ វាត្រូវបានដាក់ប្រកួតជាមួយ Tesla Model Y និងគូប្រកួតចិនដូចជា Zeekr 7X។ S7 ជាការព្យាយាមរបស់ Honda ក្នុងការទទួលសារប្រយោជន៍វិញនៅផ្សារឡានអគ្គិសនីក្នុងប្រទេសចិន ដោយផ្ដោតលើអារម្មណ៍បើកបរជាជាងការច្នៃប្រឌិតខ្លាំងៗ ដើម្បីទាក់ទាញអ្នកប្រើបច្ចេកវិទ្យាបែបប្រពៃណី។
    សម្ររាប់ចនាបថខាងក្រៅ Honda S7 បង្ហាញពីទស្សនៈរចនាថ្មីសម្រាប់ឡានអគ្គិសនីរបស់ Honda ដែលមានភ្លើងមុខ LED មានរាង Y និង​ភ្លើងបំភ្លើពេលថ្ងៃតូចៗដែលភ្ជាប់គ្នាតាមផ្នែកមុខរថយន្ត។ វាធ្វើអោយរថយន្តមើលទៅទាន់សម័យ ប៉ុន្តែក៏មិនលេចធ្លោពេកដូចរថយន្តខ្លះៗទៀតទេ។ ជម្រើសបន្ថែមមួយទៀតគឺកញ្ចក់ចំហៀងអេឡិចត្រូនិច ដែលមានតម្លៃ  2,000 ដុល្លារ ហើយបានបង្ហាញថាអាចកាត់បន្ថយសម្លេងខ្យល់បានប្រហែល 30% បើប្រៀបនឹងកញ្ចក់ធម្មតា។ ទំហំរថយន្តគឺ 4750/1930/1625 ម.ម. ជាមួយប្រវែងគល់កង់ 2930 ម.ម. ដែលតូចជាង Tesla Model Y បន្តិច ប៉ុន្តែផ្តល់កន្លែងសម្រាកខាងក្រោយបានច្រើនជាង។ ជម្រើសកង់មានពី 19 អ៊ីញដល់ 21 អ៊ីញ។
    រចនាបថខាងក្នុងរបស់ Honda ផ្តោតលើការអភិវឌ្ឍន៍ផ្នែកក្នុងរថយន្តដោយផ្អែកលើភាពងាយស្រួលក្នុងការប្រើប្រាស់ ជាជាងបច្ចេកវិទ្យាច្រើន។ មានអេក្រង់កណ្ដាល 15.6 អ៊ីញ មានប្រតិបត្តិការរលូន ប៉ុន្តែមិនមានកម្មវិធីច្រើនដូចរថយន្តចិនខ្លះទេ។ កៅអីមុខអាចបញ្ជារហូតដល់ 12 ដំណាក់កាល។ ប្រព័ន្ធសម្លេង Bose ខាងក្រោយមានកន្លែងជើងធំទូលាយ ដំបូលកញ្ចក់ធំ ឃ្លុបខាងក្រោយស្ដង់ដារមានទំហំ 471 លីត្រ ហើយអាចពង្រីកដល់ 1,432 លីត្រ បើបត់កៅអីខាងក្រោយ។
    ម៉ូដែល RWD មានម៉ូទ័រ 200 kW (268 hp) មានល្បឿនពី 0–100 km/h ប្រហែល 7.5 វិនាទី។ បើសូម្បីជាប្រភេទមិនសូវលឿន ថ្ម 89.8 kWh អាចបើកបានចន្លោះពី 420–460 គីឡូម៉ែត្រ  ការប្រើប្រាស់ថាមពលគឺ 17.2 kWh/100 km នៅលើផ្លូវល្បឿនលឿន។ ប្រព័ន្ធ​ជើងក្រោមប្រើ suspension មាន double-wishbone ខាងមុខ និង five-link ខាងក្រោយ ដែលធ្វើអោយការបើកបរមានផាសុខភាពលើផ្លូវ។ កង់ 19 អ៊ីញ ប្រព័ន្ធចាប់ហ្វ្រាំងជាប្រភេទ Regenerative braking មាន 4 កម្រិត។ កម្រិតខ្ពស់អាចអនុញ្ញាតឲ្យប្រើការបើកប្រភេទ one-pedal driving  ហើយក៏មាន 3 របៀបបើកបរ Eco, Normal, និង Sport។  ការសាកថ្មឈានដល់ 150 kW ដែលអាចបន្ថែមចម្ងាយ 200 គីឡូម៉ែត្រ ក្នុងរយៈពេល 18 នាទី។
    Honda S7 ជារថយន្តអគ្គិសនីមួយដែលមិនខំប្រឹងក្នុងការច្នៃប្រឌិតឬដេញតាមបច្ចេកវិទ្យាថ្មីៗ។ វាផ្តោតទៅលើអ្វីដែល Honda ដឹងថាអ្នកប្រើចាស់ៗចង់បាន អារម្មណ៍បើកបរល្អ, ការឆ្លើយតបល្អ, និងភាពស្ងប់ស្ងាត់នៅលើផ្លូវលឿន។ ជម្រើសសម្រាប់អ្នកដែលចង់ប្តូរទៅ EV បែបសាមញ្ញ បែបប្រពៃណី និងជឿជាក់លើគុណភាព Honda ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleស្តេចឈីប Snapdragon 8 Elite 2 របស់ Qualcomm នឹងប្រកាសចេញនៅខែតុលាខាងមុខនេះ!
    Next Article Oppo បញ្ចេញព៌ត័មានរបស់ Find X8 Ultra ជាមួយថ្មធំ 6,100mAh គាំទ្រការសាក 100W

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.