Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្តេចឈីប Snapdragon 8 Elite 2 របស់ Qualcomm នឹងប្រកាសចេញនៅខែតុលាខាងមុខនេះ!
    ព័ត៌មានថ្មីៗ

    ស្តេចឈីប Snapdragon 8 Elite 2 របស់ Qualcomm នឹងប្រកាសចេញនៅខែតុលាខាងមុខនេះ!

    April 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Qualcomm ត្រូវបានគេរាយការណ៏ថា បានត្រៀមខ្លួនរួចជាស្រេសក្នុងបង្ហាញបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ខ្លួនគឺ Snapdragon 8 Elite 2 នៅចុងឆ្នាំនេះ ដែលទំនងជានៅខែតុលា។ បន្ទាប់ពីមានការលេចធ្លាយពិន្ទុ AnTuTu នៅក្នុងខែមុន ដែលបង្ហាញពីសមត្ថភាពកែលម្អយ៉ាងខ្លាំង និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកគាំទ្របច្ចេកវិទ្យា។

    ពាណិជ្ជកម្ម

    ក្នុងនោះ Snapdragon 8 Elite 2 នឹងប្រើប្រាស់នូវ CPU Oryon ជំនាន់ទី 2 ដែលអាចបង្កើនល្បឿនដំណើរការបានដល់ទៅ 25% ឯណ្ណោះ បើប្រៀបធៀបទៅនឹង Snapdragon 8 Elite ដើម។ នេះន័យថា បន្ទះឈីបនេះនឹងមានសមត្ថភាពដំណើរការលឿន និងឆ្លាតវៃជាងមុនក្នុងការប្រតិបត្តិការប្រចាំថ្ងៃ និងការប្រើប្រាស់កម្មវិធីធ្ងន់ៗ។

    ក្រៅពីនេះ GPU ក៏ត្រូវបានកែលម្អផងដែរ ដោយការកើនឡើងពី 12MB ទៅ 16MB និងសមត្ថភាពដំណើរការកើនឡើងដល់ 30%។ លើសពីនេះ វាក៏នឹងគាំទ្រ RAM ជំនាន់ថ្មីៗដូចជា LPDDR5X និង LPDDR6 ផងដែរ មានន័យថា អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍លឿន និងរលូនជាងមុន ក្នុងការបើកកម្មវិធីធ្ងន់ៗ ឬលេងហ្គេមក្រាហ្វិកខ្ពស់។ ខណៈព៌ត័មានលម្អិតផ្សេងៗទៀតមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ តែ Admin នឹងបន្តអាប់ឌែតជូនបងប្អូននៅពេលក្រោយទៀត ប៉ុន្តែ Snapdragon 8 Elite 2 នឹងក្លាយជាឈីបដែលមានការអាប់ដេតដ៏ខ្លាំងមួយសម្រាប់ស្មាតហ្វូន Android នៅឆ្នាំនេះ៕

    ប្រភពៈ GSMArena

    Qualcomm Snapdragon 8 Elite 2
    Share. Facebook Telegram WhatsApp
    Previous Articleក្នុងឆ្នាំ២០២៧ ខាងមុខ, Apple នឹងកែការរចនាថ្មីនៅលើ iPhone ដើម្បីអបអរខួបលើកទី 20 ឆ្នាំ
    Next Article Honda S7 ជារថយន្តអគ្គិសនីមិនខំប្រឹងក្នុងការច្នៃប្រឌិតឬដេញតាមបច្ចេកវិទ្យាថ្មីៗទេតែផ្តោតទៅលើអ្វីដែលអ្នកប្រើចាស់ៗចង់បាន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.