Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្នុងឆ្នាំ២០២៧ ខាងមុខ, Apple នឹងកែការរចនាថ្មីនៅលើ iPhone ដើម្បីអបអរខួបលើកទី 20 ឆ្នាំ
    ព័ត៌មានថ្មីៗ

    ក្នុងឆ្នាំ២០២៧ ខាងមុខ, Apple នឹងកែការរចនាថ្មីនៅលើ iPhone ដើម្បីអបអរខួបលើកទី 20 ឆ្នាំ

    April 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ចាប់តាំងពីចេញលក់លើកដំបូងនៅឆ្នាំ 2007 មក, iPhone គឺជាស្មាតហ្វូនតែមួយគត់ដែលទទួលបានការពេញនិយមខ្ពស់បំផុតរបស់ក្រុមហ៊ុន Apple ហើយបានផ្លាស់ប្តូរបែបផែននៃការប្រើប្រាស់ស្មាតហ្វូនរបស់មនុស្សទូទាំងពិភពលោក។ នៅឆ្នាំ 2027 ខាងមុខនេះ នឹងជាឆ្នាំគួរឱ្យចាប់អារម្មណ៍ ពីព្រោះវាជាខួបអនុស្សាវរីយ៍ 20 ឆ្នាំនៃ iPhone ហើយក៏ជាពេលវេលាសំខាន់ដែល Apple នឹងបង្ហាញការរចនាថ្មីដ៏ធំមួយសម្រាប់ស្មាតហ្វូននេះផងដែរ។

    ពាណិជ្ជកម្ម

    បើយោងតាមលោក Mark Gurman របស់ Bloomberg បានរាយការណ៍ថា Apple បាន​ និងកំពុងអភិវឌ្ឍន៍ iPhone ដែលអាចបត់បានជាលើកដំបូង ហើយរំពឹងថានឹងប្រកាសជាផ្លូវការនៅឆ្នាំ 2027 ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung និង Huawei។ ជាពិសេស iPhone 19 Pro ដែលនឹងចេញក្នុងពេលនោះ ក៏នឹងមកជាមួយនឹងការរចនាថ្មីផងដែរ ដោយគេសន្មតថា តួខ្លួនរបស់ស្មាតហ្វូននេះនឹងផលិតចេញពីកញ្ចក់ច្រើនជាងមុន មានរូបរាងស្តើង រលោង និងអេក្រង់ធំ ដែលអាចបត់ជុំវិញបាន ដូចជាគំរូ Xiaomi Mix Alpha។ ស្របពេលដែលគំនិតនេះត្រូវបាននឹកឃើញដោយអតីតប្រធានផ្នែករចនារបស់ក្រុមហ៊ុន Apple លោក Jony Ive តាំងពីឆ្នាំ 2017 មកម្លេះ។

    ប៉ុន្តែក្នុងនោះ ពួកគេក៏បានបញ្ជាក់ផងដែរថា iPhone 17 Pro ដែលនឹងប្រកាសចេញនៅក្នុងពេលឆាប់ៗនេះ នឹងមានការកែលម្អខ្លះៗតែប៉ុណ្ណោះ ពោលគឺនឹងមិនមានការអាប់ឌែតដូចរូបភាព render និងសារព៌ត័មានមួយចំនួនបានណែនាំនោះទេ ប៉ុន្តែ iPhone 17 Pro នឹងមានការកែលម្អទៅលើកាមេរ៉ាផ្នែកខាងមុខដែលប្រសើរជាងមុន ជាមួយនឹងការផ្លាស់ប្តូរពណ៌ និងរចនាបទតិចតួច ហើយបន្តប្រើពណ៌ដូចម៉ូដែល iPhone 16 Pro បច្ចុប្បន្នដដែល ខណៈព៌ត័មានលម្អិតផ្សេងទៀតនឹងបន្តអាប់ឌែតជូនបងប្អូននៅពេលក្រោយ៕

    ប្រភពៈ GSMArena

    Apple iPhone
    Share. Facebook Telegram WhatsApp
    Previous ArticleChery កំពុងនឹងនាំយករថយន្ត Hatchback ស៊េរី QQ ត្រលប់មកវិញ តម្លៃចន្លោះពី $2,800 ដល់ $9,800
    Next Article ស្តេចឈីប Snapdragon 8 Elite 2 របស់ Qualcomm នឹងប្រកាសចេញនៅខែតុលាខាងមុខនេះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.