បើនិយាយពីរឿងចំណេញ គឺចំណេញលើគោកតែម្តង ដោយការធ្វើដំណើរនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោករបស់គាត់។ ខណៈដំណើរនេះ មិនត្រឹមតែជាការធ្វើទស្សនៈកិច្ចផ្ទាល់ខ្លួនទេ ប៉ុន្តែថែមទាំងនាំអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសចិនទៀតផង ស្របពេលដែលសង្គ្រាមបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងតែកើនឡើងចង់ផ្ទុះ។ ក្នុងនោះ ក្នុងដំណើររបស់ IShowSpeed ទៅកាន់ប្រទេសចិន គឺត្រូវបានស្វាគមន៍យ៉ាងផ្លូវការដោយរដ្ឋាភិបាលរបស់ប្រទេសចិន និងទទួលបានការផ្សព្វផ្សាយយ៉ាងពេញមុខពេញមាត់ពីសំណាក់សារព័ត៌មានរដ្ឋ CCTV13 ។ សម្រាប់ដំណើរនេះ, IShowSpeed…