បន្ទាប់ពីការប្រកាសចេញនូវគោលនយោបាយថ្មីដោយចាប់បង្ខំឲក្រុមហ៊ុនធំជាច្រើនរបស់ខ្លួនវិលចូលមកធ្វើផលិតកម្មក្នុងស្រុកវិញ ពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានចេញមកបញ្ចាក់ច្បាស់ៗថា លោកក៏ចង់វិលត្រលប់មកធ្វើផលិតកម្មនៅក្នុងស្រុកវិញតាមការស្នើរសុំរបស់រដ្ឋាភិបាលដែល ប៉ុន្តែត្រូវដោះស្រាយបញ្ហាដ៏សំខាន់ៗមួយនេះជាមុនសិនមុនធ្វើការផ្លាស់ប្តូរនេះបាន។
បើតាមសម្តីរបស់លោក Tim Cook បានឲដឹងថា ប្រសិនបើលោកចង់ផលិត iPhone នៅក្នុងសហរដ្ឋអាមេរិក គាត់គឺត្រូវការក្រុមមនុស្សយន្តដែលមានកម្រិតខ្ពស់ ដើម្បីអាចធ្វើការងារដោយមានភាពជាក់លាក់ ស្តង់ដារ និងប្រសិទ្ធភាពដូចនៅប្រទេសចិន ព្រោះការផលិត iPhone ភាគច្រើនគឺត្រូវការកម្លាំងពលកម្មច្រើន។
គួរឲដឹងថា នៅក្នុងប្រទេសចិន ការងារផលិត iPhone ទាំងនេះ គឺត្រូវបានធ្វើឡើងដោយដៃកម្មករជាច្រើនពាន់នាក់ដែលមានប្រាក់ឈ្នួលត្រឹមតែ ៣ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយម៉ោង ប៉ុន្តែនៅក្នុងសហរដ្ឋអាមេរិកវិញ គឺត្រូវការប្រាក់ឈ្នួលអប្បបរមា ៧,២៥ ដុល្លារក្នុងមួយម៉ោង ដែលថ្លៃជាងដល់ទៅជិត ២ដង ឯណ្ណោះ និងតម្រូវឲ Apple មានមនុស្សយន្តមកជំនួសជាចាំបាច់ក្នុងការធ្វើផលិតកម្មនេះ ដើម្បីធ្វើឲ្យតម្លៃ iPhone មិនមានភាពថ្លៃខ្លាំង។ ចុះបងប្អូនវិញយល់យ៉ាងណាដែលចំពោះការបញ្ចេញមតិរបស់ Apple នេះ ថាជារឿងពិត ឬក៏គ្រាន់តែជាលេស? កុំភ្លេចខមិននៅខាងក្រោម!