Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន Ram កំពុងបង្ហាញខ្លួនថ្មីជាមួយនឹងរថយន្ត Dakota Warlock ដែលមានគោលបំណងប្រយុទ្ធជាមួយ Toyota Hilux, Ford Ranger, Tacoma និង Chevrolet Colorado
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន Ram កំពុងបង្ហាញខ្លួនថ្មីជាមួយនឹងរថយន្ត Dakota Warlock ដែលមានគោលបំណងប្រយុទ្ធជាមួយ Toyota Hilux, Ford Ranger, Tacoma និង Chevrolet Colorado

    October 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Stellantis បានបង្ហាញជាផ្លូវការអំពីរថយន្ត Ram Dakota ថ្មី ជាមួយនឹងរូបភាព និងព័ត៌មានលម្អិតក្រោយពេលបញ្ចេញសញ្ញាបង្ហាញជាបន្តបន្ទាប់។ Dakota ថ្មីនឹងត្រូវដាក់លក់ជាដំបូងនៅ អាហ្សង់ទីន និង ប្រេស៊ីល ដោយមានគោលដៅពង្រីកទីផ្សាររបស់ Ram នៅអាមេរិកខាងត្បូង។

    ការរចនានិងរូបរាងខ្លាំងដូច Concept រថយន្តនេះទទួលរូបរាងនៃ Dakota Nightfall Concept ប៉ុន្តែបានកាត់បន្ថយកង់ធំៗ និងឧបករណ៍មានអំពូល LED មុខ និងក្រោយ, ប៉ាណាមុខធំ និងផ្នែកខាងក្រោយរចនាបែបសាច់ដុំឲ្យសំនិងភាពរឹងមាំ។ ការបង្ហាញជាលើកដំបូងជាមួយគឺជម្រើស “Warlock” ម៉ូដែលដំបូងគឺជាកំណែ Warlock ដែលស្ថិតនៅជិតស៊េរីខ្ពស់។
    លក្ខណៈពិសេសរួមមាន ត្បាញពពែពណ៌ខ្មៅ និងស្លាកពិសេស, កង់អាលុយមីញ៉ូម 17 អ៊ីញ របារជាប់នៅលើទ្រុងបែបកីឡា និងបន្ថែមការរចនាផ្ទាល់ខ្លួន។ សម្រាប់ Ram Dakota នេះបានចែករំលែកគ្រោងឆ្អិង (platform) ដូចគ្នានឹង Fiat Titano, Peugeot Landtrek, និង Ram 1200 ដែលទាំងអស់នេះមានប្រភពពីប្រទេសចិន ទោះជាយ៉ាងណា Dakota ត្រូវបានដាក់ជារថយន្តថ្នាក់ខ្ពស់ជាង។
    ផ្នែកខាងក្នុងបើកបរទាន់សម័យដោយផ្ទៃខាងក្នុងរបស់ Dakota មានគុណភាពល្អជាងសមាជិកដទៃនៃភីកអាប់ទំហំមធ្យមដូចគ្នាព្រោះវាត្រូវបានប្រើសម្ភារៈទន់អេក្រង់ឌីជីថល 7 អ៊ីញ និងអេក្រង់ infotainment 12.3 អ៊ីញ ហើយក៏មានជាមួយ Wireless charger, កាមេរ៉ាចម្រុះ 360ដឺក្រេ ,ប៉ោងសុវត្ថិភាព 6  និងប្រព័ន្ធ ADAS សុវត្ថិភាព។
    Dakota ប្រើម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ Multijet turbodiesel ផលិតកម្លាំងបាន 197 hp (200 PS) និងកម្លាំងរមួល 450 Nm វាត្រូវភ្ជាប់ជាមួយប្រអប់លេខអូតូ 8 វគ្គ, ប្រព័ន្ធ 4WD, មាន differential lock និងរបៀបបើកបរចំនួន 4 Normal, Sport, Sand, និង Snow។
     Ram Dakota មានប្រវែងបណ្តោយ 5,331 មម ដូចនឹង Fiat Titano ដែលធំជាង Ram Rampage វាក៏មានដៃគូរត្រូវប្រកួតជាមួយ Hilux, Ford Ranger, Chevrolet S10 និង Volkswagen Amarok។ ជាមួយនិងសមត្ថភាពមិនធម្មតាអាចការផ្ទុកទំងន់បាន 1,020 គ បរិមាណផ្ទុក 1,210 លីត្រ និងអាចអូសបានដល់ 3,500 គក ជាមួយទ្រុងក្រោយមានស្រទាប់ការពារ និងភ្លើង LED។
    ការផលិតនឹងធ្វើឡើងនៅរោងចក្រ Stellantis Córdoba (អាហ្សង់ទីន) ដោយវិនិយោគប្រមាណ US$368 លាន។ អាហ្សង់ទីននឹងទទួលបានជាដំបូង ខណៈប្រេស៊ីលនឹងបន្តនៅឆ្នាំ 2026។ តម្លៃនឹងប្រកាសនៅពេលដាក់លក់។ Stellantis កំពុងអភិវឌ្ឍ រថយន្ត pickup ទំហំមធ្យមថ្មីសម្រាប់ទីផ្សារ USA ដែលនឹងចេញនៅ ឆ្នាំ 2027 ដើម្បីប្រកួតជាមួយ Ford Ranger, Toyota Tacoma, និង Chevrolet Colorado ជាមួយប្រភេទសាកស៊ីដាច់ (body-on-frame) និងម៉ាស៊ីនសាំង។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleមិនមែន 5,000mAh ដូច iPhone និង Samsung តែ Redmi Turbo 5 នឹងទទួលបានថ្មធំដល់ទៅ 9,000mAh ឯណ្ណោះ!
    Next Article បរាជ័យដល់ទៅ ៣ លើក ទម្រាំតែក្លាយជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតមួយប្រចាំប្រទេស

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.