Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»បរាជ័យដល់ទៅ ៣ លើក ទម្រាំតែក្លាយជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតមួយប្រចាំប្រទេស
    គំនិតអាជីវកម្ម

    បរាជ័យដល់ទៅ ៣ លើក ទម្រាំតែក្លាយជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតមួយប្រចាំប្រទេស

    October 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Meituan ដែលជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយប្រចាំប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយមានលោក Wang Xing ជាស្ថាបនិក។​

    ពាណិជ្ជកម្ម

    មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ លោកធ្លាប់មានបទពិសោធន៍បរាជ័យជាច្រើនរួចមកហើយ។ ជាក់ស្តែង មុននឹងចាប់ផ្តើមបង្កើត Meituan លោកជាស្ថាបនិកបណ្តាញសង្គមមួយឈ្មោះថា Duoduoyou តែត្រូវបរាជ័យព្រោះខ្វះបទពិសោធន៍ និងគម្រោងអាជីវកម្មមិនច្បាស់លាស់។ លើកទី២ និងលើកទី៣ លោកក៏បានបង្កើតគេហទំព័របណ្តាញសង្គមដដែល ប៉ុន្តែនៅតែបរាជ័យ។

    Meituan គឺជាអាជីវកម្មទី​៤ ដែលលោក Wang Xing បានបង្កើតឡើងក្នុងឆ្នាំ ២០១០ មុនដំបូងត្រូវបានស្គាល់ជាក្រុមហ៊ុន Groupon of China។ ទើបនៅឆ្នាំ ២០១៤ លោកប្តូរមកផ្តោតទៅលើសេវាកម្មដឹកជញ្ជូនអាហារវិញមានឈ្មោះថា Meituan Waimai។

    អំឡុងឆ្នាំ ២០១៥ Meituan បានរួមបញ្ចូលជាមួយក្រុមហ៊ុន Dianping បង្កើតបានជា Meituan-Dianping ក្នុងកិច្ចសហការរួមបញ្ចូលសេវាកម្មផ្សេងៗបន្ថែមទៀតដូចជា ការកក់សំបុត្រធ្វើដំណើរ ការកក់សណ្ឋាគារ ការទិញសំបុត្រកុន សេវាដឹកជញ្ជូនជាដើម។ ភាពងាយស្រួលក្នុងការប្រើប្រាស់ ជាមួយនឹងជម្រើសយ៉ាងសម្បូរបែប​ ធ្វើឲ្យ Meituan ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។

    ៥ ឆ្នាំក្រោយ ក្នុងឆ្នាំ ២០២០ Meituan-Dianping បានផ្លាស់ប្តូរឈ្មោះទៅជា Meituan វិញ។ ដោយមិនត្រឹមតែផ្តល់សេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតទៅលើបច្ចេកវិទ្យាផងដែរ។ ជាក់ស្តែងក្នុងរដូវកាលកូវីដ ១៩ ឆ្នាំ ២០២១ Meituan បានប្រើប្រាស់នូវ ដ្រូន សម្រាប់ការដឹកជញ្ជូនជាលើកដំបូងនៅទីក្រុង ShenZhen និង Shanghai។ពិសេសទៀតនោះ ការដឹកជញ្ជូនដោយ ដ្រូន ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទីតាំងប្រវត្តិសាស្រ្ត មហាកំផែងចិនទៀតផង។ រីឯនៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៤ សេវាកម្មដឹកជញ្ជូនដោយ ដ្រូន របស់ Meituan ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទីក្រុង Dubai ក្រោមឈ្មោះ “Keeta Drone”។ រួមទាំងក្នុងពាក់កណ្តាលឆ្នាំ ២០២៥ ក៏បានពង្រីកសេវាកម្មដឹកជញ្ជូនរបស់ខ្លួន ទៅកាន់ទីក្រុងហុងកុងផងដែរ។

    មកដល់បច្ចុប្បន្ន Meituan មានសេវាកម្មសរុបដល់ទៅជាង ២០០ ប្រភេទ មានអ្នកប្រើប្រាស់រហូតដល់ទៅជាង ៧៧០ លាននាក់ ជាប់ឈ្មោះជាក្រុមហ៊ុនផ្តល់សេវាកម្មធំបំផុតរបស់ប្រទេសចិន។ យើងអាចសន្និដ្ឋានបានថា ទម្រាំតែទទួលបានជោគជ័យ គឺកើតចេញពីការដួលជាច្រើនដង អ្វីដែលសំខាន់គឺទទួលយក រួចចាត់ទុកជាបទពិសោធន៍ដែលអាចនាំទៅរកលទ្ធផលដែលអ្នកចង់បាន។

    BizNews China Delivery Meituan
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Ram កំពុងបង្ហាញខ្លួនថ្មីជាមួយនឹងរថយន្ត Dakota Warlock ដែលមានគោលបំណងប្រយុទ្ធជាមួយ Toyota Hilux, Ford Ranger, Tacoma និង Chevrolet Colorado
    Next Article ៥៣ ឆ្នាំនៅលើទីផ្សារ! តើនរណាជាអ្នកបង្កើត Indomie ឡើងមក?

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.