Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»៥៣ ឆ្នាំនៅលើទីផ្សារ! តើនរណាជាអ្នកបង្កើត Indomie ឡើងមក?
    ប្រវត្តិអាជីវកម្ម

    ៥៣ ឆ្នាំនៅលើទីផ្សារ! តើនរណាជាអ្នកបង្កើត Indomie ឡើងមក?

    October 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Indomie ជាម៉ាកយីហោមីគោកប្រចាំប្រទេសឥណ្ឌូនេសុី ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន IndoFood នៅក្នុងឆ្នាំ ១៩៧២ ដោយ Sudono Salim។ 

    ពាណិជ្ជកម្ម

    ដំណើរការផលិត Indomie ត្រូវបានកើតឡើង អំឡុងពេលដែលមីកញ្ចប់របស់ប្រទេសជប៉ុនទទួលបានជោគជ័យ និងរីកសាយភាយពេញពិភពលោក។ ល្បីទៅលើមីគោកមែន តែរសជាតិដំបូងគេដែលបានផលិតគឺ រសជាតិសាច់មាន់ ជាប្រភេទមីស៊ុប។ រហូតដល់ឆ្នាំ ១៩៨២ ប្រភេទមីគោក “Mi Goreng” បានចេញជាផ្លូវការ។ 

    លក្ខណពិសេសរបស់មីគោកមួយនេះគឺ រសជាតិស្រដៀងនឹងមីឆាប្រចាំតំបន់ក្នុងប្រទេសឥណ្ឌូនេសុី ដែលមានការចូលរួមផលិតឡើងដោយអ្នកស្រី Nunuk Nuraini មានតួនាទីជាអ្នកបង្កើតរសជាតិ។ រសជាតិប្លែកខុសគេនេះ បានធ្វើឲ្យភាពល្បីល្បាញរបស់ “Mi Goreng” មិនត្រឹមតែល្បីនៅក្នុងស្រុកទេ ថែមទាំងល្បីដល់ក្រៅប្រទេសទៀត។  

    Indomie ក៏បាននាំចេញទៅប្រទេសជាច្រើននៅក្នុងតំបន់អាសុីអាគ្នេយ៍ បណ្តាប្រទេសមជ្ឈឹមបូព៌ា និងប៉ែកអាមេរិកខាងជើង។ មួយវិញទៀត ក្រុមហ៊ុន IndoFood ត្រូវបានចាត់ទុកជារោងចក្រផលិតមីកញ្ចប់ធំមួយប្រចាំឥណ្ឌូនេសុី ដែលអាចផលិតបាន ១៥ ពាន់លានកញ្ចប់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ 

    ភាពជោគជ័យរបស់ Indomie គឺបានជ្រោមជ្រែងយ៉ាងខ្លាំងដល់ IndoFood ឲ្យក្លាយជាក្រុមហ៊ុន និងរោងចក្រផ្គត់ផ្គង់ស្បៀងអាហារមួយប្រចាំប្រទេសឥណ្ឌូនេសុី។ រួមទាំងចែកចាយបានជាង ២០ ពាន់លានកញ្ចប់ក្នុងមួយឆ្នាំ​ ទៅកាន់ជាង ១០០ ប្រទេស ជាមួយនឹងរសជាតិថ្មីៗប្រមាណ ៥០ មុខ។

    ចំណុចដែលយើងអាចរៀនពី IndoFood បាននោះគឺ បង្កើតនូវអ្វីដែលជាចំណុចពិសេសរបស់ផលិតផលខ្លួន​ រួចច្នៃឡើងបន្ថែមឲ្យត្រូវជាមួយតម្រូវការអតិថិជនបន្ថែមទៀត ទើបអាចជួយដល់អាជីវកម្មមានការប្រសើរឡើង។ 

    BizNews Indomie Indonesia Instantnoodles
    Share. Facebook Telegram WhatsApp
    Previous Articleបរាជ័យដល់ទៅ ៣ លើក ទម្រាំតែក្លាយជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតមួយប្រចាំប្រទេស
    Next Article ជាមួយគ្នានឹងការបង្កើនការរវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន Apple ក៏នឹងពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាមផងដែរ!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.