Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន Leapmotor បានបញ្ចេញរថយន្ត SUV ទំហំធំដ៏ប្រណិត D19 មានទាំងម៉ូដែល EV និង EREV
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន Leapmotor បានបញ្ចេញរថយន្ត SUV ទំហំធំដ៏ប្រណិត D19 មានទាំងម៉ូដែល EV និង EREV

    October 17, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Leapmotor បានចេញសាធារណៈនូវរថយន្ត SUV ដ៏ប្រណិត D19 ដែលជារថយន្តទំហំធំ (Full-size SUV) ផ្អែកលើគ្រោងឆ្អិង D Platform របស់ក្រុមហ៊ុន វាមានទាំង ម៉ូដែលអគ្គិសនីសុទ្ធ (EV) និង ម៉ូដែលបន្ថែមជួរបាន (EREV) ហើយនឹងចូលទីផ្សារនៅពាក់កណ្តាលឆ្នាំ 2026។ ម៉ូដែល EREV អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ 500 km, ខណៈម៉ូដែល EV អាចទៅដល់ 720 km។ រថយន្តនេះមាន ម៉ាស៊ីនផលិតអុកស៊ីសែនក្នុងរថយន្ត និង ឧបករណ៍ប្រើខាងក្នុងជាមួយឈីប Qualcomm Snapdragon 8797។
    រចនាបែប “Technology Natural Aesthetics 2.0” ធ្វើឲ្យផ្នែកខាងមុខរថយន្តមាន អំពូលបីជាន់ ដែលអាចប្រើជាឧបករណ៍ projector (ម៉ាស៊ីនចាក់ស្លាយ) បាន និង រន្ធបង្ហាប់ខ្យល់ខាងក្រោម ដែលអាចបិទ/បើកដោយស្វ័យប្រវត្តិអាស្រ័យលើលក្ខខណ្ឌបរិយាកាស។ លើដំបូលក៏មានដំឡើង LiDARផងដែរ។
    ផ្នែកខាងក្រោយរបស់រថយន្តមាន អំពូលភ្លើងបន្ទះតែមួយប្រវែង 1958 មម ដែលមាន អំពូល LED ចំនួន 11,025 ដុំ។ សម្រាប់ទំហំរថយន្តនេះមានប្រវែងបណ្តោយសរុបលើស 5.2 ម៉ែត្រ, ទទឹងជិត 2 ម៉ែត្រ, និងគម្លាតពីកង់មុខទៅក្រោយលើស 3.1 ម៉ែត្រ។
    ម៉ូដែល EV ផលិតថាមពលសរុប 540 kW (724 hp) ជាមួយនឹង ថ្ម 115 kWh ដែលអាចបើកបានចម្ងាយ 720 km។ ថ្មនេះផលិតដោយ CATL ដែលបញ្ចូលសម្ភារៈថ្ម Lithium Iron Phosphate (LFP) និង Ternary Lithium (NCM) ចូលគ្នា។ វាអាចចាប់ផ្តើមល្បឿនពី 0-100 km/h ក្រោម 3 វិនាទី, ហើយដោយសារ Platform  1,000V High-voltage, វាអាចសាកថ្មបាន ចម្ងាយ 350 km ក្នុងរយៈពេលត្រឹមតែ 15 នាទី។
    ម៉ូដែល EREV ប្រើ Platform 800V, មានម៉ាស៊ីនជាឧបករណ៍បន្ថែមចម្ងាយបើកបរ និងម៉ូទ័រអគ្គិសនីពីរ ដោយផ្តល់ថាមពលសរុប 400 kW (536 hp)។ វាមានថ្ម 80.3 kWh ដែលអាចបើកដោយអគ្គិសនីសុទ្ធចម្ងាយ 500 km ហើយអាចសាកថ្មពី 30% ទៅ 80% ក្នុងរយៈពេល 15 នាទី។
    ចំណុចពិសេសមួយទៀតគឺ ឧបករណ៍ឈីប Qualcomm Snapdragon 8797 ពីរដើម ដែលមានសមត្ថភាពគណនា រហូតដល់ 1280 TOPS, ដោយមួយប្រើសម្រាប់ប្រព័ន្ធ Cockpit ឆ្លាតវៃ និងមួយទៀតសម្រាប់ ប្រព័ន្ធជំនួយបើកបរចម្ងាយខ្ពស់ (ADAS)។
    លើសពីនេះទៅទៀត Leapmotor D19 ក៏បានបំពាក់ជាផ្លូវការជា រថយន្តដំបូងក្នុងឧស្សាហកម្ម ដែលមាន ម៉ាស៊ីនផលិតអុកស៊ីសែនក្នុងរថយន្ត អាចផលិតអុកស៊ីសែនបានដល់ 8 លីត្រ ក្នុងមួយនាទី។ លក្ខណៈពិសេសនេះគេជឿថាត្រូវបានរចនាឡើងសម្រាប់ អ្នកធ្វើដំណើរទៅតំបន់ខ្ពង់រាបក្នុងប្រទេសចិន ដូចជា តិបេ (Tibet) ដែលខ្វះអុកស៊ីសែន។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleOPPO ប្រកាសបញ្ចេញស្តេចកាមេរ៉ា Find X9 Pro របស់ខ្លួនជាផ្លូវការ មានថ្មធំដល់ 7500mAh ឯណ្ណោះ!
    Next Article ឆ្នាំនេះ! មិនត្រឹមតែមាន iPhone 17 Pro Max, Xiaomi 17 Pro Max និង Oppo Reno15 Pro Max ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មាន Redmi K90 Pro Max ផងដែរ

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.