លោក Elon Musk បានលើកឡើងពីចក្ខុវិស័យ នៃរថយន្ដ Tesla ផលិតនៅប្រទេសរុស្ស៊ី ដោយនិយាយថា ក្រុមហ៊ុនកំពុងពិចារណាបើករោងចក្រនៅទីនោះ ខណៈដែលខ្លួនកំពុងពង្រីកកន្លែងផលិតកម្មនៅទូទាំងពិភពលោក។
នៅក្នុងការបង្ហាញខ្លួនរយៈពេល ៤៥ នាទីមួយ លោក Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បាននិយាយថាក្រុមហ៊ុនកំពុងសម្លឹងមើលការបើករោងចក្រផលិតនៅខាងក្រៅសហរដ្ឋអាមេរិក និងប្រទេសចិន។
លោក Musk បាននិយាយថា “ខ្ញុំគិតថាយើងជិតនឹងបង្កើតវត្តមានក្រុមហ៊ុន Tesla នៅក្នុងប្រទេសរុស្ស៊ី ហើយវាពិតជាអស្ចារ្យណាស់”។ លោកបានបន្ថែមទៀតថា លោកក៏កំពុងសម្លឹងមើលការពង្រីកដល់ប្រទេសកាហ្សាក់ស្ថាន និងរដ្ឋជិតខាងផ្សេងទៀតផងដែរ។
ជាចុងក្រោយ លោក Elon Musk បានបញ្ជាក់បន្ថែមថា “យូរៗទៅ យើងនឹងមានរោងចក្រនៅតំបន់ផ្សេងទៀត ជុំវិញពិភពលោក”៕