ក្រុមហ៊ុនដែកឥណ្ឌា Tata Steel បាននិយាយថា ខ្លួននឹងបន្តផ្តល់សំណងដល់ក្រុមគ្រួសារនៃកម្មកររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។
ក្រុមហ៊ុនខាងលើបានបន្ថែមថា ខ្លួននឹងបង់ប្រាក់ខែបុគ្គលិក និងអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្ត ដល់ក្រុមគ្រួសារអ្នកដែលបានទទួលមរណភាព រហូតដល់បុគ្គលិកនោះដល់អាយុចូលនិវត្តន៍ នៅអាយុ ៦០ ឆ្នាំ។
ក្រុមហ៊ុន Tata Steel ក៏បានសន្យាផងដែរថា នឹងរ៉ាប់រងចំណាយលើការអប់រំកូនៗរបស់កម្មករជួរមុខដែលបានស្លាប់រហូតដល់ពួកគេបញ្ចប់ការសិក្សា។
សូមបញ្ជាក់ថា នៅសប្តាហ៍នេះប្រទេសឥណ្ឌាបានរាប់ជាផ្លូវការថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣០០ ០០០ នាក់ ទោះបីជាអ្នកជំនាញព្រមានថា ចំនួននោះគឺខ្ពស់ជាងនេះក៏ដោយ៕