កាលពីថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសឥណ្ឌា បាននិយាយថា ខ្លួនបានស្នើសុំឲ្យអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi បង់ពន្ធនាំចូលចំនួន ៨៧,៨០លានដុល្លារអាមេរិក បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាក្រុមហ៊ុននេះបានគេចវេសពីពន្ធមួយចំនួន។
រដ្ឋាភិបាលឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតដោយអគ្គនាយកដ្ឋានប្រាក់ចំណូលរបស់ប្រទេសឥណ្ឌា (India Directorate of Revenue Intelligence) បានបង្ហាញថា ការទូទាត់ថ្លៃសួយសារអាករ និងថ្លៃអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Xiaomi India ទៅកាន់ក្រុមហ៊ុន Qualcomm USA និង Beijing Xiaomi Mobile Software ប្រទេសចិន មិនត្រូវបានបញ្ចូលទៅក្នុងតម្លៃប្រតិបត្តិការនៃការនាំចូលដោយក្រុមហ៊ុន និងក្រុមហ៊ុនផលិតកិច្ចសន្យារបស់ខ្លួននោះទេ។
តាមរយៈសេចក្តីថ្លែងការណ៍នោះបាននិយាយថា “ដោយមិនបន្ថែម ថ្លៃកម្មសិទ្ធិ និងអាជ្ញាប័ណ្ណ ទៅក្នុងតម្លៃប្រតិបត្តិការ Xiaomi India កំពុងគេចពីពន្ធគយដែលជាម្ចាស់អត្ថប្រយោជន៍ លើទូរសព្ទចល័តដែលនាំចូល, គ្រឿងបន្លាស់ និងគ្រឿងបង្គុំទាំងនោះ។
ក្នុងនោះដែរ រដ្ឋាភិបាលឥណ្ឌា បានជូនដំណឹងទៅកាន់ក្រុមហ៊ុន Xiaomi សម្រាប់តម្រូវការពន្ធ និងការស្តារឡើងវិញ ក្នុងទឹកប្រាក់ចំនួន ៦,៥៣ពាន់លានរូពី សម្រាប់រយៈពេលពីខែមេសា ឆ្នាំ ២០១៧ ដល់ ខែមិថុនា ឆ្នាំ ២០២២ ផងដែរ៕