ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បាននិយាយថា ខ្លួនរំពឹងថាប្រាក់ចំណេញកើនឡើង ៥២% សម្រាប់រយៈពេល៣ខែចុងក្រោយ នៃឆ្នាំ ២០២១ ទោះបីចំពេលមានកង្វះខាតបន្ទះឈីបជាសកលក្តី។
ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោក របស់ប្រទេសកូរ៉េខាងត្បូងខាងលើ ប៉ាន់ប្រមាណថា វារកបានចំនួន ១៣,៨ទ្រីលានវ៉ុន ឬ ១១,៥ពាន់លានដុល្លារ ក្នុងរយៈពេលខាងលើនោះ។
គួរឲ្យដឹងថា ចំនួននោះនឹងក្លាយជាប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី៤ ខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំ របស់ក្រុមហ៊ុន Samsung Electronics។
យ៉ាងណាមិញ ប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានជំរុញដោយតម្រូវការខ្លាំង សម្រាប់បន្ទះឈីបអង្គចងចាំម៉ាស៊ីនមេ (server memory chips) និងប្រាក់ចំណេញខ្ពស់ជាងមុន នៅក្នុងអាជីវកម្មផលិតបន្ទះឈីបកិច្ចសន្យារបស់ខ្លួន៕