ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Ford បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១,០៥ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រតិបត្តិការផលិតកម្មអាហ្រ្វិកខាងត្បូងរបស់ខ្លួន នៅក្នុងអ្វីដែលជាការវិនិយោគដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្ត នៅក្នុងប្រទេសនេះ។
ចិនទិញថាមពលពីរុស្ស៊ីជាង ៦ពាន់លានដុល្លារ
ពាណិជ្ជកម្មរវាងរុស្សី និងចិនកាន់តែមានភាពស្និទ្ធស្នាលជាងមុន ដោយ ៧២ ភាគរយនៃការនាំចូលនៅក្នុងខែមេសាគឺទាក់ទងនឹងថាមពល។ យោងតាមទិន្នន័យពីគយចិនបានបង្ហាញថា ក្នុងខែមេសាប្រទេសចិនបានបន្តបង្កើនការទិញថាមពលពីរុស្ស៊ី ជាមួយនឹងចំណូលនៃប្រេងឆៅ ឧស្ម័ន និងធ្យូងថ្មកើនឡើងដល់ ៧៥% មានតម្លៃស្មើ ៦,៤២ពាន់លានដុល្លារ។…
ក្រសួងកសិកម្មនៃប្រទេសវៀតណាមបាននិយាយថា ការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទីមួយនៃឆ្នាំ ២០២១ នេះ បានកើនឡើងដល់ ២៤ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុនគឺកើនឡើង ២៨,២ ភាគរយឯណោះ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិឡើងវិញបន្ទាប់ពីការឈប់សម្រាករយៈពេលយូរ ដោយការហោះហើរលើកដំបូងរបស់ខ្លួនបានទៅដល់ ទីក្រុង Da Nang ពីកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍។