Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចិនទិញថាមពលពីរុស្ស៊ីជាង ៦ពាន់លានដុល្លារ
    ព័ត៌មានថ្មីៗ

    ចិនទិញថាមពលពីរុស្ស៊ីជាង ៦ពាន់លានដុល្លារ

    May 23, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ពាណិជ្ជកម្មរវាងរុស្សី និងចិនកាន់តែមានភាពស្និទ្ធស្នាលជាងមុន ដោយ ៧២ ភាគរយនៃការនាំចូលនៅក្នុងខែមេសាគឺទាក់ទងនឹងថាមពល។

    យោងតាមទិន្នន័យពីគយចិនបានបង្ហាញថា ក្នុងខែមេសាប្រទេសចិនបានបន្តបង្កើនការទិញថាមពលពីរុស្ស៊ី ជាមួយនឹងចំណូលនៃប្រេងឆៅ ឧស្ម័ន និងធ្យូងថ្មកើនឡើងដល់ ៧៥% មានតម្លៃស្មើ ៦,៤២ពាន់លានដុល្លារ។ តួលេខនេះបានកើនឡើងបើទោះបីជាតម្រូវការក្នុងស្រុកមានការថយចុះដោយសារជំងឺរាតត្បាត ហើយសហរដ្ឋអាមេរិក និងអឺរ៉ុបកាត់បន្ថយការទិញពីរុស្ស៊ី។

    ពាណិជ្ជកម្ម

    ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​ប្រទេស​រុស្ស៊ី​បាន​កើន​ឡើង ៨០ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ស្មើ ៤៦៣ ០០០ តោន។ ទន្ទឹមនឹងនេះ ការនាំចូលឧស្ម័នរាវសរុបរបស់ប្រទេសចិនបានធ្លាក់ចុះជាងមុន ១/៣ ដោយសារការបិទ និងការរឹតបន្តឹងលើសកម្មភាពឧស្សាហកម្មបានធ្វើឱ្យតម្រូវការធ្លាក់ចុះ។

    ការ​នាំ​ចូល​ប្រេង​ឆៅ​បាន​កើន​ឡើង ៤%ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដល់ ៦,៥៥​លាន​តោន។ រុស្ស៊ី​ជា​ប្រទេស​ទីពីរ​បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដល់​ប្រទេស​ចិន​។

    ការកើនឡើងតម្លៃបន្ទាប់ពីយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនបណ្តាលឱ្យការនាំចូលឥន្ធនៈហ្វូស៊ីលរបស់ចិនកើនឡើង។ នេះមានន័យថា ៧២%នៃការនាំចូលរបស់ចិនពីរុស្ស៊ីក្នុងខែមេសាគឺទាក់ទងនឹងថាមពល។

    ទោះជាយ៉ាងណាក៏ដោយ ចំណូលនៃការនាំចូលឧស្ម័នមិនរាប់បញ្ចូលបំពង់បង្ហូរប្រេងទេ។ ចំនួន​នេះ​មិន​ត្រូវ​បាន​គេ​រាយការណ៍​ទេ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ ខណៈបំពង់ Power of Siberia ក៏ជាបណ្តាញនាំចូលឥន្ធនៈដ៏សំខាន់សម្រាប់ប្រទេសចិនផងដែរ។

    លើសពីនេះ ទីក្រុងប៉េកាំងកំពុងចរចាជាមួយទីក្រុងមូស្គូ លើការបំពេញឡើងវិញនូវទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងប្រេងថោករបស់រុស្ស៊ី។ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ទំនាក់ទំនង​ថាមពល​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ឡើង​ក្នុង​បរិបទ​ជម្លោះ​រវាង​រុស្ស៊ី​និង​លោកខាងលិច ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន៕

    Share. Facebook Telegram WhatsApp
    Previous ArticleApple សម្លឹង​រក​ការ​បង្កើន​ផលិតកម្ម​នៅ​ក្រៅពី​ប្រទេស​ចិន
    Next Article Tesla គ្រោងនឹង​សាងសង់​រោងចក្រ​ផលិត​អាគុយ​ និងរថយន្ត​អគ្គិសនី​​ នៅប្រទេសអាស៊ីមួយនេះ នៅឆ្នាំនេះ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.