[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងប្រាប់ក្រុមហ៊ុនផលិតជាប់កិច្ចសន្យាមួយចំនួនរបស់ខ្លួនក្នុងការចង់បង្កើនផលិតកម្មនៅខាងក្រៅ ក្រៅពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal។
សម្រាប់ប្រទេសឥណ្ឌា និងវៀតណាម គឺជាកន្លែងផលិតផលិត Apple រួចហើយដែល ដោយវាស្ថិតក្នុងចំណោមប្រទេសដែលត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនជាជម្រើសជំនួស។
ដោយទ្បែកចំពោះក្រុមហ៊ុន Apple បានព្យាករណ៍ពីបញ្ហាផ្គត់ផ្គង់ធំជាងនេះ ដោយសារការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត ១៩ ដែលធ្វើឱ្យផលិតកម្ម និងតម្រូវការក្នុងប្រទេសចិនថយចុះ។
យ៉ាងណាមិញចំពោះក្រុមហ៊ុន Apple កំពុងលើកឡើងពីគោលនយោបាយប្រឆាំងនឹងបញ្ហានេះនៅក្នុងប្រទេសចិន និងហេតុផលផ្សេងៗទៀតលើការសម្រេចចិត្តរបស់ក្រុមហ៊ុន៕