គេរំពឹងថា Apple នឹងបង្ហាញ iPhone 15 ទាំង ៤ម៉ូឌែល នៅក្នុងព្រឹត្តិការណ៍ នាថ្ងៃអង្គារ ទី១២ខែកញ្ញា ហើយការអាប់ដេតលើកាមេរ៉ាឆ្នាំនេះ នឹងក្លាយជា បេះដូងនៃការលក់ ឬ Selling Point។ នេះបើតាមរបាយការណ៍ ពីក្រុមហ៊ុនស្រាវជ្រាវតៃវ៉ាន់ TrendForce កាលពីថ្មីៗនេះ។ ការអាប់ឌែតនេះផងដែរ ត្រូវបានគេនិយាយថា នាំឱ្យមានការលក់កើនឡើងផងដែរ។
គួរដឹងថា យោងតាមដំណឹងលេចចចាមអារ៉ាកន្លងមក iPhone 15 Pro Max នឹងបំពាក់លែនកាមេរ៉ាថ្មី periscope telephoto មានលទ្ធភាពថតពង្រីកដោយមិនខូចគុណភាព ឬ optical zoom 5x ឬ 6x បើធៀបទៅ iPhone 14 Pro មានត្រឹម 3x តែប៉ុណ្ណោះ។
រីឯ iPhone ម៉ូឌែលធម្មតាវិញ មិនមានបន្ថែមលែនអ្វីនោះទេ ប៉ុន្ដែនឹងអាប់ឌែតឱ្យប្រសើរជាងមុន ទៅលើការស្រូបពន្លឺចូលបានច្រើនជាងមុន និងធ្វើឱ្យកាន់តែប្រសើរទៅលើ កម្រិត dynamic range។
យ៉ាងណាទោះបី កាមេរ៉ាជាចំណុចលក់ដ៏សំខាន់ តែ iPhone 15 ទាំង ៤ម៉ូឌែល នៅបំពាក់ចំណុចពិសេសៗដទៃទៀត ដូចជា នឹងបំពាក់រន្ធសាក USB-C port និងមានថ្ងាសឆក Dynamic Island លើគ្រប់ម៉ូឌែលតែម្ដង។
យ៉ាងណាទាំងនេះជាដំណឹង យោងទៅតាមប្រភពជាច្រើន និងដំណឹងលេចធ្លាយកន្លងមក ដើម្បីកាន់តែច្បាស់ថា iPhone 15 ទាំង ៤ម៉ូឌែល ជាក់ច្បាស់យ៉ាងណានោះ សូមរង់ចាំដានតាមព្រឹត្តិការណ៍ធំ Apple Event ដែលនឹងប្រារពនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕