ទោះមានប្រព័ន្ធការពារ និងថ្មគុណភាពខ្ពស់យ៉ាងណា បើយើងអ្នកប្រើធ្វេសប្រហែស ឬមិនចាប់អារម្មណ៍ចំណុចទាំង ៤ នេះ នោះថ្មទូរសព្ទរបស់អ្នកនឹងប្រើមិនបានយូរ ធ្លាក់ភាគរយថ្មលឿន។
ចំណុចទី១ កុំប្រើទូរសព្ទដល់អស់ថ្មទើបសាក ការអស់ថ្មរលីងតែម្ដង នឹងធ្វើឱ្យសាកបញ្ចូលបានលឿនមែន តែក៏ឆាប់ក្ដៅ នឹងងាយរងប្រតិកម្មគីមីពេលទូរសព្ទក្ដៅធ្វើឱប៉ះពាល់ដល់សុខភាពថ្ម។
ចំណុចទី២ ជៀសវាងប្រើបណ្ដើរសាកថ្មបណ្ដើរ ដូចចំណុចខាងលើផងដែរ ពេលថ្មកំពុងបញ្ចូលទូរសព្ទនឹងឡើងកម្ដៅជាងធម្មតា ហើយបើយើងប្រើបណ្ដើរសាកបណ្ដើរវានឹងកាន់តែក្ដៅ ងាយប៉ះពាល់សុខភាពថ្ម និងករណីមួយចំនួនតូច អាចបណ្ដាលឱ្យផ្ទុះថែមទៀត។
ចំណុចទី៣ កុំប្រើដុំនិងខ្សែសាកក្លែងក្លាយ ឬមិនមែនជាផលក្រុមហ៊ុនផ្ទាល់ ផលិតផលមិនមែនជារបស់ដើម ត្រូវបានផលិតខុសស្ដង់ដារ និងមិនបានត្រួតពិនិត្យតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ម៉្លោះហើយបើប្រើផលិតផលទាំងនោះ ការសាកថ្មអាចដំណើរការមិនល្អ ងាយឡើងកម្ដៅ ឬឈានដល់ផ្ទុះថែមទៀតផង។
ចំណុចទី៤ ចៀសឆ្ងាយពីកម្ដៅ ដូចជម្រាបខាងលើកម្ដៅធ្វើឱ្យប៉ះពាល់ថ្ម ដូចនេះគួរជៀសវាងប្រើទូរសព្ទក្រោមកម្ដៅក្ដៅខ្លាំង ឬទុកទូរសព្ទចោលនៅកន្លែងចំពន្លឺខ្លាំង។