Universal Control ជាមុខងារភ្ជាប់គ្នារវាង Macbook និង iPad ដែលដាក់ឱ្យប្រើនៅ ឆ្នាំ២០២២។ ហើយមុខងារនេះ បានជួយខ្ញុំជាច្រើន ធ្វើឱ្យការងារកាន់តែវៃឆ្លាត និងទំនើប និងដំណើរការរលូន។
មុខងារនេះ អនុញ្ញាតឱ្យយើងធ្វើការលើ កុំព្យូទ័រ Mac ធម្មតា និងអាចប្រើ mouse, keyboard ឬ trackpad របស់ Mac បញ្ជារទៅលើ iPad បានយ៉ាងល្អ។ ដើម្បីដំណើរការមុខងារនេះ iPad របស់អ្នកត្រូវដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iPadOS 15.4 និង Mac ត្រូវប្រើ macOS Monterey 12.3 ឬថ្មីជាងនេះក៏បាន និងចាំបាច់ ត្រូវប្រើគណនី iCloud ដូចគ្នា។
ដើម្បីបើកឬបិទមុខងារ Universal Control អាចចូលទៅកាន់៖
– កម្មវិធី Settings លើ iPad > General > AirPlay & Handoff > ចុចបើកលើ Cursor and Keyboard
– នៅលើ Mac ចូលទៅកាន់ Settings > Displays > Universal Control