នេះជាស្មាតហ្វូនទី១ហើយ ដែលផលិតមកគឺប្រឆាំងនឹងភាពស្ដើងតូច ដោយ Oukitel WP33 Pro មួយគ្រឿងនេះ មានកម្រាស់ក្រាស់ ដោយមានថាមពលថ្មធំដល់ទៅ 22000 mAh ដែលធ្វើឱ្យវាមានទម្ងន់ធ្ងន់ ដល់ទៅ 577.5g និងកម្រាស់ឡើងដល់ 27.2mm ឯណោះ។ ថ្មដ៏ធំនេះ ទ្រទ្រង់កម្លាំងសាក 33W តាមខ្សែ ដោយសាកបញ្ចូល ពី០ដល់១០០% ចំណាយពេល ៥ម៉ោង និងអាចសាកថ្មបញ្ចេញវិញ កម្លាំង 18W។
ស្មាតហ្វូនមហាមាឌនេះ បំពាក់ដោយបន្ទះឈីប MediaTek Dimensity 6100+ ប្រើ RAM 8GB LPDDR4x និងទំហំផ្ទុក 256GB UFS 2.2។ វាមានអេក្រង់ 6.6-inch កម្រិតបង្ហាញ 1080 x 2408 IPS panel មាន refresh rate 60Hz និងកម្រិតពន្លឺ 450-nit។ Oukitel WP33 Pro មានកាមេរ៉ាគោល 64MP Sony IMX686, 20MP Sony IMX350 និង 2 MP macro camera BYD និងមានកាមេរ៉ាមុខ 32 MP Sony IMX616។
ផ្នែកខាងក្រោយនេះដែរ ក៏មានរន្ធបំពងសំឡេងដ៏ធំ មានអង្កត់ផ្ចិត ៣៦មីលីម៉ែត្រ ដែលមានកម្លាំងស្រែកដល់ទៅ ៥វ៉ាត់ អាចបញ្ចេញសំឡេងដល់កម្រិត 136dB។ ដែលកម្រិតសំឡេងរបស់ iPhone 15 បើកកប់អស់ មានត្រឹម 98dB តែប៉ុណ្ណោះ។
វាមានកម្រិតស្ដង់ដារការពារ IP68 សម្រាប់ធន់នឹងធូលី និងទឹក ត្រូវបានបញ្ជាក់ IP69K កម្រិតយន្តហោះ ដែលទប់ទល់នឹងទឹកដែលមានសម្ពាធខ្ពស់ ហើយវាត្រូវបានបញ្ជាក់ MIL-STD-810H ដើម្បីទប់ទល់នឹងការធ្លាក់ចុះកម្ពស់ 1.5m។ ឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃស្ថិតនៅចំហៀង។
Oukitel WP33 Pro ដំណើរការដោយ Android 13 និងប្រើទ្រនាប់ស្គេនម្រាមដៃនៅចំហៀង។ បច្ចុប្បន្នម៉ាស៊ីនេះ អាចកម្មង់បានលើ AliExpress ពីក្រុមហ៊ុនផ្លូវការ ដោយមានតម្លៃ $594.98៕