ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមការវិភាគថ្មីមួយ បានឲ្យដឹងថា វិបត្តិកូវីដ១៩ គឺស្ថិតនៅលើផ្លូវដើរមួយដែលនឹងអាចកាត់បន្ថយកញ្ចប់ប្រាក់ខែជាមធ្យមចំនួន ១ ២០០ ផោនក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥។
ពេលជួបសម្ភាសន៍ជាមួយវិបសាយ Autocar នាពេលថ្មីៗនេះ លោក Adrian Hallmark ជាប្រធានក្រុមហ៊ុន Bentley បានទទួលស្គាល់ថាក្រុមហ៊ុនខ្លួនបានរក្សាចំនួនផលិតនៅត្រឹមខ្ទង់ ១ម៉ឺនគ្រឿងចាប់តាំងពីឆ្នាំ ២០០៧ មក ដោយមិនបានបង្កើនទំហំផលិតនោះឡើយ…
ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណូល ចំនួន ៣៧ ភាគរយសម្រាប់ត្រីមាសចុងក្រោយ ដែលការកើនឡើងនេះត្រូវបានជំរុញដោយយុទ្ធនាការ Singles’ Day ខណៈក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សមួយនេះ បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរចិនក្នុងការស៊ើបអង្កេតអំពីការអនុវត្តនយោបាយផ្តាច់មុខរបស់ខ្លួន។
[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបើកដំណើរការឡើងវិញនូវរោងចក្របណ្តាក់ទុនរួមគ្នានៅទីក្រុង Changchun ប្រទេសចិន ស្របពេលដែលវិធានការបិទទីក្រុងរបស់ប្រទេសចិនត្រូវបានបន្ធូរបន្ថយ។ ក្នុងនោះដែរមានរបាយការណ៍មួយដែលបានមិនបញ្ចេញឈ្មោះបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបន្តប្រតិបត្តិការធម្មតាវិញនៅថ្ងៃពុធ។…