Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ក្រុមហ៊ុន United Airlines នឹងចាប់ផ្តើមការហោះហើរ Boeing 737 MAX ឡើងវិញនៅខែកុម្ភៈ
    សេដ្ឋកិច្ចពិភពលោក

    ក្រុមហ៊ុន United Airlines នឹងចាប់ផ្តើមការហោះហើរ Boeing 737 MAX ឡើងវិញនៅខែកុម្ភៈ

    December 21, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    United Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយបង្អស់ ដែលប្រកាសពីពេលវេលាដើម្បីហោះហើរយន្តហោះ Boeing 737 MAX ម្តងទៀត ដោយនិយាយថា យន្ដហោះនេះនឹងចាប់ផ្តើមហោះហើរឡើងវិញនៅខែកុម្ភៈ។

    ពាណិជ្ជកម្ម

    យន្តហោះដែលទុកចោលអស់រយៈពេល ២០ ខែ បន្ទាប់ពីជួបគ្រោះថ្នាក់ចំនួន ២ លើក នឹងវិលចូលបម្រើសេវាកម្មរបស់ United Airlines នៅថ្ងៃទី ១១ ខែកុម្ភៈ ដោយមានសេវាកម្មពីទីក្រុង Denver និងទីក្រុង Houston ។

    ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់សហព័ន្ធរដ្ឋបាលអាកាសចរណ៍ Federal Aviation Administration (FAA) ក្នុងខែវិច្ឆិកា ដើម្បីអនុញ្ញាតឲ្យយន្តហោះនេះហោះហើរម្តងទៀត បន្ទាប់ពីការធ្វើឲ្យប្រសើរឡើង (upgrade) នូវកម្មវិធី (software) និងពិធីសារ (protocol) ថ្មីស្តីពីការបណ្តុះបណ្តាលអ្នកបើកយន្តហោះ។

    ក្រុមហ៊ុន United Airlines បាននិយាយថា វានៅតែមានការងារបន្ថែមទៀតដែលត្រូវធ្វើនៅលើយន្តហោះរបស់ខ្លួន មុនពេលពួកគេអាចវិលត្រឡប់មកបម្រើសេវាកម្ម ជាមួយក្រុមហ៊ុនអាកាសចរណ៍វិញ។

    គួររំលឹកឲ្យដឹងដែរថា ការធ្លាក់យន្តហោះ Boeing 737 MAX ចំនួន ២ លើក នៅប្រទេសអេត្យូពី និងឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្សចំនួន ៣៤៦ នាក់ និងឈានដល់ការផ្អាកហោះហើរយន្តហោះម៉ូដែលនេះទូទាំងពិភពលោកតែម្តង៕

    United Airlines
    Share. Facebook Telegram WhatsApp
    Previous Articleឥណ្ឌូនេស៊ី បើកសម្ពោធកំពង់ផែយុទ្ធសាស្រ្ត តម្លៃ ៣ពាន់លានដុល្លារ
    Next Article វៀតណាម ក្លាយជាប្រទេសនិយមយីហោជាតិ រីកលូតលាស់លឿនបំផុតលើលោក

    Related Posts

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read

    កំណើន GDP របស់វៀតណាមនៅត្រីមាសទី ៣ កើនឡើងលឿនរហូតដល់ ១៣,៦៧ភាគរយ ដោយសារការស្ទុះងើបឡើងវិញនៃផលិតកម្ម

    September 29, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.