យើងអាចរអ៊ូថាអ៊ីនណិតយឺត ឬមិនដើរ ប៉ុន្ដែតើអ្នកដឹងទេថា តើល្បឿនដែរអ្នកថាយឺតនោះ គឺមានល្បឿនប៉ុន្មាន? ឬចង់ដឹងថា តើស៊ីម 4G របស់អ្នកនៅទីសាធារណៈអាចដោនឡូត ឬអាប់ឡូត ឬភាសាបច្ចេកទេសហៅថា Access ទៅកាន់អ៊ីនធឺណិតមានល្បឿនប៉ុន្មាន? អ្នកអាចសាកល្បងជាមួយកម្មវិធី Speedtest by Ookla។
សម្រាប់ល្បឿនក្នុងការតេស ជា Default គឺគិតជា Mbps ឬ Megabits ក្នុង១វិនាទី និង Ping ទៅទីតាំងក្បែៗ ឬក្នុងប្រទេស។ ហើយអ្នកក៏អាច Ping ពីអ៊ីនធឺណិតរបស់អ្នកផ្ទាល់ ទៅ Sever ក្រៅប្រទេសបានផងដែរ ដោយគ្រាន់តែប្ដូរ Sever ត្បិតអាចដឹងថា អ៊ីនធឺណិតរបស់អ្នក Access ទៅកាន់ក្រៅប្រទេសបានល្បឿនប៉ុន្មានជាដើម។
វាជាកម្មវិធីពេញនិយមមួយ ត្រូវបានប្រើសម្រាប់តេសល្បឿនអ៊ីនធឺណិតប្រមាណ ១៨លានដង ក្នុងមួយថ្ងៃៗ។ វាត្រូវបានបង្កើតតាំងពី ឆ្នាំ២០០៦ ហើយមកដល់ពេលនេះ មានការធ្វើតេស្តសរុប ច្រើនជាង ៥០ពាន់លានដង ទៅហើយ៕