[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត RS e-tron GT ប្រភេទថ្មីមួយឈ្មោះថា “Ice Race Edition” ដែលមានរូបរាងយកលំនាំតាមរថយន្ត Concept ដែលបានបង្ហាញរូបរាងកាលពីខែឧសភាកន្លងទៅ។
រថយន្តពិសេសនេះ នឹងមានកំណត់ចំនួនផលិតត្រឹមតែ ៩៩គ្រឿងប៉ុណ្ណោះ និងលក់សម្រាប់អតិថិជននៅអឺរ៉ុប។
ត្បិតថាមានការឌីហ្សាញប្លែកភ្នែកមែនពិត ប៉ុន្តែផ្នែកមេកានិចនៃរថយន្តនេះ មិនមានផ្លាស់ប្ដូរឡើយ បើធៀបនឹងរថយន្ត Audi RS e-tron GT ទូទៅ ដោយវាទទួលបានម៉ូទ័រអគ្គិសនីភ្លោះ អាចផលិតកម្លាំងបានសរុប ៦៣៧សេះ ដែលទទួលបានថាមពលពីអាគុយចំណុះ ៩៣,៤kWh។
នេះមិនមែនជាលើកដំបូងឡើយដែល Audi តុបតែងម៉ូដែល RS e-tron GT ជាមួយរូបរាងពិសេសបែបនេះ ដោយកាលពីខែមីនា ក្រុមហ៊ុនបានបង្ហាញចេញ Audi RS E-tron GT Project_513/2 ដែលផលិតតែ ៧៥គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិក៕
ប្រភព ៖ Carscoops