ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
អ្នកដំណើរតិចជាង ៩ លាននាក់បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិហុងកុង កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៥ ស្របពេលដែលទិន្នន័យថ្មីត្រូវបានគេរំពឹងថានឹងបង្ហាញនៅសប្តាហ៍នេះ ដែលឆ្លុះបញ្ចាំងពីរយៈពេលជិតមួយឆ្នាំនៃឥទ្ធិពលបំផ្លិចបំផ្លាញរបស់កូវីដ១៩ ទៅលើការធ្វើដំណើរតាមផ្លូវអាកាស។
កង្វះរថយន្តនៅលើទីផ្សារកំពុងធ្វើឱ្យតម្លៃយានយន្តដែលប្រើរួចកើនឡើងភ្លាមៗ។ ដោយសារកង្វះខាតបន្ទះឈីបបណ្តាលឱ្យអ្នកចែកចាយសម្រេចចិត្តតម្លើងតម្លៃលក់ ខណ:អតិថិជនលែងជាប់ក្នុងស្ថានភាពបិទផ្ទប់។ យោងតាមទិន្នន័យពី Black Book ដែលតាមដានទិន្នន័យរថយន្តធម្មតា និងរថយន្តដឹកទំនិញ របាយការណ៍ Associated Press បានបង្ហាញថាតម្លៃរថយន្តដែលបានប្រើប្រាស់រួច បានកើនឡើងចំនួន…
យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា មហាសេដ្ឋីចិនបានកើនឡើងទ្រព្យសម្បត្តិសរុប ១,៥ សែនកោដិដុល្លារ (trillion) ធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីចិនទាំងអស់ មាន ៤ សែនកោដិដុល្លារ។
ការលក់រថយន្តរបស់ប្រទេសវៀតណាម ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ ២០២១ បានកើនឡើង ៥៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួន ១០១ ៣០៩ គ្រឿង ដែលជាសញ្ញាបង្ហាញពីការស្ទុះងើបឡើងវិញ ពីផលប៉ះពាល់នៃរោគរាតត្បាតកូវីដ១៩ កាលពីឆ្នាំមុន។