លោកស្រី Jessica Liu ប្រធានក្រុមហ៊ុន Lazada Group និងជាប្រធានប្រតិបត្តិការនៅប្រទេស Lazada Thailand បានចាកចេញពីក្រុមហ៊ុនលក់ទំនិញតាមអ៊ិនធឺណិតនៅអាស៊ីអាគ្នេយ៍ របស់ Alibaba Group នេះហើយ។
ក្រុមហ៊ុន Lazada Group បាននិយាយថា លោកស្រី Liu ចាកចេញពី Lazada ដើម្បីចំណាយពេលជាមួយក្រុមគ្រួសារឲ្យបានច្រើន។
គួរឲ្យដឹងថា លោកស្រី Liu គឺជាសមាជិកសំខាន់មួយរូបនៃក្បាលម៉ាស៊ីនរបស់ក្រុមហ៊ុន Lazad។ កាលពីដើមឆ្នាំកន្លងទៅនេះ លោកស្រីបានកាន់តួនាទីបន្ថែមជាប្រធាននាយកប្រតិបត្តិនៃ Lazada ប្រទេសថៃ និងបានក្លាយជាប្រធានស្រីដំបូងគេរបស់ក្រុមហ៊ុននេះទៀតផង។
មិនតែប៉ុណ្ណោះ លោកស្រីក៏ធ្លាប់ជាប្រធានក្រុមហ៊ុន LazMall ដែលជាទីផ្សារកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់យីហោអន្តរជាតិ និងក្នុងស្រុកនៅក្នុងវេទិកា Lazada ផងដែរ៕