ប្រទេសចិនបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យគូស្វាមីភរិយាមានកូនរហូតដល់ទៅ ៣នាក់ បន្ទាប់ពីទិន្នន័យជំរឿនបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាកំណើត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិនបានលុបចោលគោលនយោបាយកូនតែមួយរបស់ខ្លួន នៅក្នុងឆ្នាំ ២០១៦ ដោយជំនួសមកវិញនូវគោលនយោបាយកូន ៣នាក់។ ទោះជាយ៉ាងណាក៏ដោយ ការចំណាយលើការចិញ្ចឹមកូននៅតាមទីក្រុង បានរារាំងគូស្វាមីភរិយាចិនជាច្រើន។
គួរឲ្យដឹងដែរថា វិធានការចុងក្រោយត្រូវបានអនុម័តដោយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ត Communist Party។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានឲ្យដឹងថា វានឹងភ្ជាប់មកជាមួយនូវវិធានការណ៍គាំទ្រ ដែលនឹងជួយដល់ការកែលំអរចនាសម្ព័ន្ធប្រជាជនរបស់ប្រទេសចិន ដោយបំពេញនូវយុទ្ធសាស្រ្តរបស់ប្រទេស ក្នុងការតស៊ូយ៉ាងសកម្មជាមួយប្រជាជនវ័យចំណាស់ និងរក្សាបាននូវគុណប្រយោជន៍ និងអំណោយទានធនធានមនុស្ស។
យ៉ាងណាក៏ដោយ អង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយថា គោលនយោបាយនេះដូចអ្នកកាន់តំណែងមុនៗអីចឹង គឺនៅតែជាការរំលោភលើសិទ្ធិផ្លូវភេទ និងបន្តពូជ ដោយអះអាងថា រដ្ឋាភិបាលគ្មានសិទ្ធិកំណត់ឲ្យមនុស្សយកកូនប៉ុនា្មននាក់ឡើយ៕