Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នឹងបង្កើតការងារ ២០០កន្លែងទៀត ក្នុងការិយាល័យថ្មីនៅសិង្ហបុរី
    ផ្សេងៗ

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នឹងបង្កើតការងារ ២០០កន្លែងទៀត ក្នុងការិយាល័យថ្មីនៅសិង្ហបុរី

    October 27, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon គ្រោងនឹងពង្រីកកម្លាំងការងារក្នុងស្រុករបស់ខ្លួន ក្នុងប្រទេសសិង្ហបុរី ខណៈដែលខ្លួនមានបំណងបន្ថែមការងារជាង ២០០កន្លែង ជាមួយនឹងការិយាល័យថ្មីនៅ Asia Square។

    ពាណិជ្ជកម្ម

    យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនខាងលើបានឲ្យដឹងថា “ក្រុមហ៊ុនគ្រោងនឹងពង្រីកកម្លាំងការងារក្នុងស្រុករបស់ខ្លួនទូទាំងអាជីវកម្មអ្នកប្រើប្រាស់ និងសាជីវកម្ម ជាមួយនឹងការបើកការងារជាង ១១០ កន្លែង ដែលបច្ចុប្បន្នមាននៅក្នុងប្រទេសសិង្ហបុរី”។

    Amazon ក៏មានបំណងបន្ថែមការងារថ្មីជាង ២០០កន្លែង ដល់នាយកដ្ឋានទាំងនេះក្នុងប្រទេសសិង្ហបុរី ត្រឹមចុងឆ្នាំ ២០២២ ដើម្បីពង្រីកការផ្តល់ជូនរបស់ខ្លួននៅក្នុងប្រទេស ក៏ដូចជារួមបញ្ចូលការគាំទ្របន្ថែមទៀតសម្រាប់អាជីវកម្មក្នុងស្រុក ដើម្បីឆ្ពោះទៅរកសកលលោក។

    ក្រុមហ៊ុនបាននិយាយថា ខ្លួនបានបង្កើតការងារផ្ទាល់ជាង ១ ០០០ កន្លែងនៅក្នុងប្រទេសសិង្ហបុរី ចាប់តាំងពីឆ្នាំ ២០១៩ ហើយមានបុគ្គលិកពេញម៉ោង និងក្រៅម៉ោង ប្រហែល ២ ០០០ នាក់មកទល់នឹងបច្ចុប្បន្ន។

    ការិយាល័យថ្មីរបស់ក្រុមហ៊ុន Amazon ដែលមានទីតាំងស្ថិតនៅ Asia Square ក្នុង Marina Bay នឹងផ្ទុកបុគ្គលិករហូតដល់ ៧០០ នាក់ពីផ្នែកអាជីវកម្ម និងមុខងារសាជីវកម្មរបស់ខ្លួន៕

    Share. Facebook Telegram WhatsApp
    Previous Articleអាមេរិក ហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន China Telecom
    Next Article Nokia កើនប្រាក់ចំណេញប្រចាំត្រីមាសច្រើន ដោយសារតម្រូវការ 5G

    Related Posts

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read

    ប្រទេសអែលសាល់វ៉ាឌ័រ ទិញ Bitcoins ថែម ១៥០ កាក់ទៀត ក្រោយបើកឲ្យប្រើផ្លូវការ

    September 20, 20211 Min Read

    ក្រុមហ៊ុន Amazon និង TotalEnergies ចាប់ដៃគ្នា លើការផ្គត់ផ្គង់អគ្គិសនី និងយុទ្ធសាស្ត្រតាមអ៊ិនធឺណិត

    July 29, 20211 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.