យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា មហាសេដ្ឋីចិនបានកើនឡើងទ្រព្យសម្បត្តិសរុប ១,៥ សែនកោដិដុល្លារ (trillion) ធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីចិនទាំងអស់ មាន ៤ សែនកោដិដុល្លារ។
ចិន ទទួលបានមហាសេដ្ឋីចំនួន ២៥៧ នាក់ កាលពីឆ្នាំមុន ដែលជាមធ្យមស្មើនឹង មហាសេដ្ឋីថ្មី ៥ នាក់ក្នុងមួយសប្តាហ៍ដែលធ្វើឲ្យចំនួនមហាសេដ្ឋីនៅចិនសរុប កើនដល់ ៨៧៨ នាក់។ នេះបើយោងតាមរបាយការណ៍ Hurun Rich List 2020 ដែលតាមដានទ្រព្យសម្បត្តិនៅប្រទេសចិន។ ចំនួនសរុបនោះបានលើសពីមហាសេដ្ឋី ៧៨៨ នាក់នៅសហរដ្ឋអាមេរិក ដែលត្រូវបានរាប់ដោយ Wealth-X ។
លោក Rupert Hoogewerf ប្រធាន Hurun Report និងជាប្រធានអ្នកស្រាវជ្រាវ បាននិយាយថា “ពិភពលោកមិនដែលឃើញទ្រព្យសម្បត្តិច្រើនបែបនេះ ត្រូវបានបង្កើតក្នុងរយៈពេលតែមួយឆ្នាំនោះទេ។ សហគ្រិនចិនធ្វើបានល្អប្រសើរជាងការរំពឹងទុកទៅទៀត ទោះបីជាមាន Covid-19 ក៏ដោយ”។
ដោយឡែក បើក្រឡេកមកមើលលោក Jack Ma ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មនុស្សភាគច្រើនស្គាល់តាមរយៈ Alibaba វិញ បានឈរនៅលំដាប់លេខ១ ជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបង្អស់ រយៈពេល៣ឆ្នាំជាប់គ្នាមកហើយ ជាមួយនឹងទំហំទ្រព្យសម្បត្តិ ៥៩ពាន់លានដុល្លារ៕