Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»មិនធម្មតា! ចំនួនលក់ឡាននៅវៀតណាម កើនឡើងវិញ ៥៨ភាគរយ
    សេដ្ឋកិច្ចពិភពលោក

    មិនធម្មតា! ចំនួនលក់ឡាននៅវៀតណាម កើនឡើងវិញ ៥៨ភាគរយ

    May 17, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការលក់រថយន្តរបស់ប្រទេសវៀតណាម ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ ២០២១ បានកើនឡើង ៥៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួន ១០១ ៣០៩ គ្រឿង ដែលជាសញ្ញាបង្ហាញពីការស្ទុះងើបឡើងវិញ ពីផលប៉ះពាល់នៃរោគរាតត្បាតកូវីដ១៩ កាលពីឆ្នាំមុន។

    ពាណិជ្ជកម្ម

    យោងតាមសមាគមអ្នកផលិតរថយន្តវៀតណាម (VAMA) បានឲ្យដឹងថា តួលេខនៃការលក់នេះបានកត់សម្គាល់ឃើញការកើនឡើងជាង ៣ ៦០០ គ្រឿង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលរលកទី១ នៃជំងឺកូវីដ១៩ បានវាយប្រហារមកលើប្រទេស។

    ជាមួយគ្នានេះ ការលក់រថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្ម កើនឡើង ៥៥ ភាគរយ និង ៦៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

    សាជីវកម្មរថយន្ដ Truong Hai Auto Corporation (Thaco) ជាអ្នកឈានមុខគេលើផ្នែកលក់ ជាមួយនឹងការកើនឡើង៧៣ ភាគរយ ដល់ ៣៥ ៣៨៩ គ្រឿង បន្ទាប់មកគឺក្រុមហ៊ុន Toyota មានចំនួន ១៨ ៩៧៣ គ្រឿង កើនឡើង ១៥ ភាគរយ។

    ក្នុងនោះផងដែរ ក្រុមហ៊ុន Mitsubishi, Honda និង Ford ក៏ជាអ្នកលក់រថយន្តលំដាប់កំពូលទាំង ៥ ដែរ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ នេះ៕

    រថយន្ត វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleសហគ្រាសអាល្លឺម៉ង់នៅវៀតណាម នៅតែកាក់កប ទោះបីមានកូវីដ១៩
    Next Article Amazon កំពុងចរចាទិញយកក្រុមហ៊ុន MGM Studios ក្នុងតម្លៃ ៩ ពាន់លានដុល្លារ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.