Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»សហគ្រាសអាល្លឺម៉ង់នៅវៀតណាម នៅតែកាក់កប ទោះបីមានកូវីដ១៩
    សេដ្ឋកិច្ចពិភពលោក

    សហគ្រាសអាល្លឺម៉ង់នៅវៀតណាម នៅតែកាក់កប ទោះបីមានកូវីដ១៩

    May 17, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការស្ទង់មតិមួយបានរកឃើញថា ៦៦ ភាគរយនៃអាជីវកម្មអាល្លឺម៉ង់ នៅក្នុងវៀតណាម រំពឹងថានឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅឆ្នាំ ២០២១ នេះ ដែលកើនឡើង ២០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

    ពាណិជ្ជកម្ម

    ការរកឃើញនេះមាននៅក្នុងរបាយការណ៍ 2021 World Business Outlook ដែលបានចេញផ្សាយនាពេលថ្មីៗនេះ ដោយសភាពាណិជ្ជកម្មអាល្លឺម៉ង់ក្រៅប្រទេស German Chambers of Commerce Abroad (AHK) ។

    ការស្ទង់មតិនេះបានវិភាគលើមតិយោបល់ពីក្រុមហ៊ុន សាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាល្លឺម៉ង់ជាង ៤ ៥០០ កន្លែង នៅទូទាំងពិភពលោក រួមទាំងប្រទេសវៀតណាមផងដែរ។ អ្នកឆ្លើយតបជាងពាក់កណ្តាល ស្ថិតក្នុងវិស័យសេវាកម្ម ហើយអ្នកដែលនៅសល់ ស្ថិតនៅក្នុងវិស័យសំណង់ និងឧស្សាហកម្ម ព្រមទាំងផ្នែកពាណិជ្ជកម្មលក់រាយ។

    របាយការណ៍នោះបានបង្ហាញថា អ្នកឈានមុខគេផ្នែកពាណិញ្ជកម្មអាល្លឺម៉ង់នៅវៀតណាម ទន្ទឹងរង់ចាំការងើបឡើងវិញនៅឆ្នាំ ២០២១ និង ២០២២ ដោយមួយភាគបីនៃអ្នកឆ្លើយតបបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងងើបឡើងវិញនៅឆមាសទីមួយ នៃឆ្នាំនេះ ខណៈ ៣០ ភាគរយផ្សេងទៀតរំពឹងថា ការងើបឡើងវិញនឹងកើតឡើងនៅឆ្នាំក្រោយ៕

    Share. Facebook Telegram WhatsApp
    Previous Articleមូលហេតុដែល YouTube បិទការផ្សាយពាណិជ្ជកម្មនៅកម្ពុជា
    Next Article មិនធម្មតា! ចំនួនលក់ឡាននៅវៀតណាម កើនឡើងវិញ ៥៨ភាគរយ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.