[ផ្លូវការ] នៅថ្ងៃនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការចេញនៅសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកសេវាផ្សាយពាណិជ្ជកម្មរបស់យូធូប។ តាមរយៈការប្រកាសរបស់ក្រសួងនៅថ្ងៃនេះបានបញ្ជាក់ថា មិនមែនមានតែកម្ពុជាទេ ដែលបិទការផ្សព្វផ្សាយពាណិជ្ជកម្ម ពោលគឺមានប្រទេសជាង ៩០ទៀត។ ការបិទនេះពិតជាប៉ះពាល់សម្រាប់អ្នកធ្វើមាតិការនៅលើបណ្តាញសង្គមយក្សយូធូប ប៉ុន្តែសម្រាប់អ្នកទស្សនាមានការសប្បាយចិត្តដោយសារមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ពេលកំពុងទស្សនា។
បន្ថែមពីនេះដែរ ក្រសួងបានធ្វើការទាក់ទងតំណាង Youtube ដើម្បីធ្វើការបំភ្លឺ និងជំរុញឱ្យមានដំណោះស្រាយឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ដោយដូចខាងក្រោម៖
១. Youtube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថាក្រុមហ៊ុនកំពុងកែសម្រូលគោលការណ៌ផ្សាយពណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិការវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិការវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (Youtube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។
២. ក្នុងចំណោមប្រទេសទាំងជាង ៩០ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន “កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន “”កម្មវិធីភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិការ ស្របតាមគោលការណ៌ និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។
៣. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៌ សូមលើកទឹកចិត្តឱ្យមានការផលិតមាតិការល្អៗ ដោយគោរពតាមគោលការណ៌កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោយស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស។
ខាងក្រោមជាឯកសារផ្លូវការ៖
