[រៀបបៀប] ក្រោយពីបច្ចេកវិទ្យាថ្មីៗកាន់តែរីកចំរើន ផលិតផលកុំព្យូទ័ររបស់ក្រុមហ៊ុន Apple ជាពិសេសប្រភេទសាកថ្មបានគឺ MacBook ចាប់ផ្តើមមានអាយុកាលកាន់តែយូរ និងកាន់ភ្លើងបានច្រើន។ ថ្ងៃនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នា អោយមកដឹងពីរបៀប នៃការឆែកមើលអាយុកាលថ្ម ដើម្បីត្រៀមខ្លួនក្នុងការផ្លាស់ប្តូរថ្មថ្មី។ រាល់ពេលដែលអ្នកប្រើកុំព្យូទ័រ MacBook ថ្មរបស់វាឆ្លងកាត់វដ្តនៃការសាក។
វដ្តនៃការសាកថ្ម គឺនៅពេលដែលអ្នកប្រើប្រាស់ថាមពលថ្មទាំងអស់របស់វា ប៉ុន្តែវដ្តនោះមិនត្រូវបានរាប់ចំនួនតាមចំនួននៃការសាករបស់អ្នកឡើយ។ ឧទាហរណ៌ថា អ្នកបានសាកថ្មពេញ បន្ទាប់មកក៏ប្រើប្រាស់បាន ៥០% នៃថ្ម ថ្ងៃបន្ទាប់អ្នកប្រើប្រាស់ ៥០% បន្ថែមទៀតដូចម្សិលមិញ ចឹងវដ្តនោះគេរាប់ ១ មិនមែន ២នោះឡើយ។ វដ្ដនោះគឺគេរាប់ពេលសាកពេញ ១០០% ស្មើរនឹង ១ដង ឬ១វដ្ត។ រាល់ការរាប់ចំនួនវដ្ត គឺត្រូវការពេលប្រហែល ២ ឬ៣ថ្ងៃ ដើម្បីដឹង។
ថ្មរបស់ MacBook មានចំនួនកំណត់វដ្តនៃការសាក មុននឹងវាឈានទៅដល់ការខូតថ្ម ប៉ុន្តែសម្រាប់ MacBook ស៊េរីថ្មីគឺមានសមត្ថភាពរហូតដល់ទៅ ១ ០០០ដងនៃវដ្ត។ ខាងក្រោមនេះជារៀបនៃការពិនិត្យមើលការរាប់វដ្តនៃថ្ម របស់កុំព្យូទ័រនៅលើ MacBook៖
១. ចុចលើសញ្ញា ដែលមាននៅផ្នែកឆ្វេងខាងលើបំផុតរបស់កុំព្យូទ័ររបស់អ្នក
២. ជ្រើសរើសយកពាក្យ About This Mac

៣. ផ្ទាំង “Overview” នឹងបង្ហាញឡើង រួចចុចលើពាក្យ “System Report…”
/article-new/2021/05/check-mac-battery-cycles2.jpg)
៤. ចុចលើពាក្យ “Power” និងស្វែងរកពាក្យ Cycle Count (ដូចក្នុងរូបខាងក្រោម)
នេះជាព័ត៌មានដែលបង្ហាញអោយឃើញចំនួននៃវដ្ដថ្ម របស់អ្នក។ ប្រសិនបើកុំព្យូទ័ររបស់អ្នកផលិតក្រោយ ១០ឆ្នាំ អាយុកាលនៃចំនួនវដ្តអាចផ្សេងៗគ្នា ដោយអ្នកអាចធ្វើការពិនិត្យនៅគេហទំព័រផ្លូវការ ដោយចុចទីនេះ!