យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amazon កំពុងតែពិភាក្សាដើម្បីទិញយកក្រុមហ៊ុន MGM Studios ក្នុងតម្លៃជាប្រវត្តិសាស្ត្រ ៩ ពាន់លានដុល្លារ។
MGM Studios គឺជាស្ទូឌីយោដ៏ល្បីល្បាញបំផុតមួយរបស់ Hollywood ដែលមានឡូហ្គូតោ Leo the Lion និង មានប្រវត្តិស្ទើរតែមួយសតវត្សរ៍ទៅហើយ។
គួរឲ្យដឹងដែរថា ការទិញលក់នេះនឹងធ្វើឲ្យសេវាកម្ម Prime Streaming Service របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon ទទួលបានវីដេអូជាច្រើន។
របាយការណ៍ខាងលើនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍យក្ស AT&T បានព្រមព្រៀងបញ្ចូលគ្នាជាមួយ WarnerMedia របស់ខ្លួន ជាមួយក្រុមហ៊ុន Discovery ក្នុងកិច្ចព្រមព្រៀងដើម្បីបង្កើតសេវាកម្ម Streaming យក្សថ្មីមួយ៕