Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»Apple នឹងទទួលស្គាល់ហាងជួសជុលឯករាជ្យនៅវៀតណាម
    ផ្សេងៗ

    Apple នឹងទទួលស្គាល់ហាងជួសជុលឯករាជ្យនៅវៀតណាម

    April 1, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple នឹងពង្រីកទៅប្រទេសវៀតណាម នូវកម្មវិធីមួយដែលផ្តល់ជូនហាងជួសជុលឯករាជ្យ នូវលទ្ធភាពទទួលបានគ្រឿងបន្លាស់ពិតប្រាកដពីខ្លួន។

    ពាណិជ្ជកម្ម

    នៅក្នុងគេហទំព័រប្លុកផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងបើកការចុះឈ្មោះសម្រាប់កម្មវិធីនៅចុងសប្តាហ៍នេះ សម្រាប់ប្រទេសវៀតណាម និងទីផ្សារចំនួន ៣៧ ផ្សេងទៀត រួមមាន អូស្រ្តាលី កូរ៉េខាងត្បូងនិងអារ៉ាប់រួម ផងដែរ។ ចំណែកឯប្រទេសផ្សេងទៀត ដូចជា ប្រទេសចិន នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។

    នេះមានន័យថា អតិថិជននឹងមិនចាំបាច់ទៅជួបអ្នកផ្តល់សេវាកម្មដែលមានការអនុញ្ញាតពី Apple ដើម្បីដោះស្រាយបញ្ហាទូរសព្ទ iPhone និង Macbook របស់ពួកគេឡើយ ហើយអាចទៅរកអ្នកជួសជុលភាគីទីបីទាំងនោះបាន។

    គួរឲ្យដឹងថា អាជីវកម្មដែលមានចំណាប់អារម្មណ៍អាចចូលរួមក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ប៉ុន្តែត្រូវមានអ្នកបច្ចេកទេសដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ពីក្រុមហ៊ុន Apple (វិញ្ញាបនប័ត្រក៏ឥតគិតថ្លៃដែរ) ដើម្បីធ្វើការជួសជុល៕

    Apple វៀតណាម
    Share. Facebook Telegram WhatsApp
    Previous ArticleVingroup នឹងលក់ភាគហ៊ុន ៥% ក្នុងក្រុមហ៊ុនវាយនភ័ណ្ឌដ៏ល្បីរបស់វៀតណាម
    Next Article ជាង ៤០ប្រទេស ត្រូវជាប់ក្នុងបញ្ជីហាមឃាត់ការធ្វើដំណើររបស់អង់គ្លេស

    Related Posts

    មិនមែនរៀតណាម តែឥណ្ឌានឹងក្លាយជាមូលដ្ឋានថ្មីរបស់ក្រុមហ៊ុន Apple ដើម្បីជំនួសចិន!

    December 18, 20251 Min Read

    លោក Tim Cook នឹងបន្តជា CEO របស់់ Apple ដដែល ពោលគឺគ្មានការចាកចេញឡើយ!

    November 24, 20251 Min Read

    Apple បង្ហាញលទ្ធផលហិរញ្ញវត្ថុក្នុងត្រីមាសទី ៤ របស់ខ្លួន មានការកើនឡើង ៨% ឯណ្ណោះ បើប្រៀបធៀបនឹងឆ្នាំមុន!

    October 31, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.