បន្ទាប់ពីបានក្លាយជាក្រុមហ៊ុនទី ៣ ដែលមានតម្លៃទីផ្សារច្រើនបំផុតក្នុងលោកហើយ ពេលនេះ ក្រុមហ៊ុន Apple បានបង្ហាញចេញនូវលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ៤ នៃឆ្នាំ ២០២៥ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានចំណូលសរុបដល់ទៅ ១០២,៤៧ពាន់លានដុល្លារឯណ្ណោះ ពោលគឺកើនឡើង ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ ចំពោះមូលហេតុដែលធ្វើឲតម្លៃទីផ្សារ និងលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple មានការកើនឡើងលឿនបែបនេះ គឺដោយសារតែការប្រកាសចេញលក់នូវ iPhone 17 Series កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ សម្រាប់ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី ៤ នេះវិញ ក៏មានការកើនឡើងផងដែរ ពោលគឺមានចំនួនដល់ទៅ ២៧,៤៧ពាន់លានដុល្លារឯណ្ណោះ។

គួរបញ្ជាក់ថា ក្នុងចំណោមចំណូលសរុបចំនួន ១០២,៤៧ពាន់លានដុល្លារ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Apple នេះ គឺមានប្រាក់ចំណូលពីការលក់ iPhone ចំនួនដល់ទៅ ៤៩,០២ពាន់លានដុល្លារឯណ្ណោះ ចំណែកប្រាក់ចំណូលពីការលក់ MacBook វិញ ក៏មានចំនួន ៨,៧៣ពាន់លានដុល្លារផងដែរ៕

 
		


