Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»តម្លៃឡានមួយទឹកនៅសហរដ្ឋអាមេរិច ឡើងថ្លៃខ្ពស់ជាងពេលទិញថ្មី
    ព័ត៌មានថ្មីៗ

    តម្លៃឡានមួយទឹកនៅសហរដ្ឋអាមេរិច ឡើងថ្លៃខ្ពស់ជាងពេលទិញថ្មី

    June 25, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កង្វះរថយន្តនៅលើទីផ្សារកំពុងធ្វើឱ្យតម្លៃយានយន្តដែលប្រើរួចកើនឡើងភ្លាមៗ។ ដោយសារកង្វះខាតបន្ទះឈីបបណ្តាលឱ្យអ្នកចែកចាយសម្រេចចិត្តតម្លើងតម្លៃលក់ ខណ:អតិថិជនលែងជាប់ក្នុងស្ថានភាពបិទផ្ទប់។

    យោងតាមទិន្នន័យពី Black Book ដែលតាមដានទិន្នន័យរថយន្តធម្មតា និងរថយន្តដឹកទំនិញ របាយការណ៍ Associated Press បានបង្ហាញថាតម្លៃរថយន្តដែលបានប្រើប្រាស់រួច បានកើនឡើងចំនួន ៣០ភាគរយកាលពីឆ្នាំមុន ដែលនាំអោយភ្នាក់ងារចែកចាយមួយចំនួនបានចំណាយលុយច្រើនលើរថយន្តប្រើប្រាស់រួចដែលមានតម្រូវការខ្ពស់ ក្នុងតម្លៃខ្ពស់ជាងតម្លៃចេញពីរោងចក្រ។

    ពាណិជ្ជកម្ម

    តាមរយ: Senior VP of Data Science នៃ Black Book លោក Alex Yurchenko បាននិយាយថា៖ ទីផ្សារនាពេលនេះពិតជាចម្លែកណាស់។ ភ្នាក់ងារចែកចាយត្រូវការរថយន្តស្តុកទុក ដូច្នេះពួកគេកំពុងចំណាយប្រាក់យ៉ាងច្រើន ដោយទិញរថយន្តជជុះជាប្រើនក្នុងតម្លៃខ្ពស់។ បន្ថែមពីនេះ លោក Yurchenko បានរកឃើញថា រថយន្តប្រើប្រាស់រួចចំនួន ៧៣ម៉ូឌែល ដែលរួមបញ្ចូល F-150 Raptor, Jeep Wrangler Unlimited Rubicon ២០១៩ និង AMG G63 ដែលមានតម្លៃកើនឡើងខ្លាំង។ ហើយម៉ូឌែលកំពុងពេញនិយមមួយចំនួនដូចជា Kia Telluride ២០២០ និង Hyundai Palisade កំពុងដាក់លក់លើសពីតម្លៃក្នុងបញ្ជីផងដែរ។


    ប៉ុន្តែមានសញ្ញាបង្ហាញថាតម្លៃកំពុងចាប់ផ្តើមធ្លាក់ចុះ។ តម្លៃរថយន្តប្រើរួចបានកើនឡើង ០,៧៥% កាលពីសប្តាហ៍មុន ដែលជាកំណើនប្រចាំសប្តាហ៍ទាបបំផុតក្នុងរយៈពេល ១៧ សប្តាហ៍។ តម្លៃភីកអាប់ និងរថយន្តប្រភេទ SUV បានកើនឡើង ០,៦៨% ដែលជាកំណើនប្រចាំសប្តាហ៍ទាបបំផុតក្នុងរយៈពេល ១៥ សប្តាហ៍។

    យោងតាម ​​Yurchenko តម្លៃរថយន្តនឹងវិលត្រឡប់មកធម្មតាវិញហើយរថយន្តដែលប្រើរួចនឹងចុះថ្លៃបន្តទៀត។ ពេលវេលាគឺអាស្រ័យលើរយៈពេលប៉ុន្មាន ដើម្បីទទួលបានឈីបបន្ថែម ដើម្បីឱ្យក្រុមហ៊ុនផលិតរថយន្តអាចផលិតបានធម្មតាវិញ៕

    រថយន្តប្រើប្រាស់រួច
    Share. Facebook Telegram WhatsApp
    Previous Articleទីផ្សារមូលធនរបស់ Microsoft កើនឡើងដល់ ២សែនកោដិដុល្លារ
    Next Article ដោយសារខ្វះរថយន្ត អាគាតាំងលក់រថយន្តនៅប្រទេសចិន គ្មានរថយន្តមួយគ្រឿង

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.