យោងតាមកាសែត South China Morning Post បាន ឲ្យដឹង ថានៅក្នុងខែឧសភាឆ្នាំ ២០២១ ចំនួនរថយន្តដែលផលិតនៅប្រទេសចិនបានថយចុះ ៦,៨% គឺដល់ ២ លានគ្រឿង។ វិបត្តិឈីបកំពុងរំខានដល់ចង្វាក់ផ្គត់ផ្គង់នៅក្នុងទីផ្សារដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក និងមិនមានសញ្ញានៃការបញ្ឃប់។
ក្រុមហ៊ុនផលិត និងអ្នកចែកចាយរថយន្តនៅទូទាំងប្រទេសចិនកំពុងជួបការលំបាក ដោយសារតែការបិទអាគារតាំងបង្ហាញមួយចំនួន ថែមទាំងមានម៉ូដែលតែមួយប៉ុណ្ណោះដែលត្រូវបានដាក់បង្ហាញ។ អាគារតាំងបង្ហាញរថយន្ត Mercedes-Benz នៅទីក្រុងប៉េកាំងឥឡូវនេះមានឡានអគ្គិសនីតែមួយគត់ដែលត្រូវបានដាក់បង្ហាញនៅពេលដែលក្រុមហ៊ុនផលិតរថយន្តបង្ខំចិត្តកាត់បន្ថយផលិតកម្ម។
ក្រុមហ៊ុនផលិតរថយន្តចាស់ៗកំពុងរងនូវការខ្វះខាតបន្ទះឈីប ដោយសារតែពួកគេមិនបានឆ្លើយតបនឹងវិបត្តិពិភពលោក។ តាមពិតរថយន្តអគ្គិសនីគឺជានិន្នាការផលិតកម្មនៅក្នុងឧស្សាហកម្មរថយន្តក្រុមហ៊ុនផលិតចាំបាច់ត្រូវប្រើបន្ទះឈីបបន្ថែមទៀតដើម្បីបំពេញតំរូវការទីផ្សារ។
ក្រុមហ៊ុនផលិតរថយន្តឯកជនក្នុងស្រុកមិនសូវរងផលប៉ះពាល់ពីកង្វះឈីបទេពីព្រោះការលក់មិនសូវសំខាន់បើប្រៀបធៀបទៅនឹងក្រុមហ៊ុនយក្សនៅលើទីផ្សារដូចជាក្រុមហ៊ុន Volkswagen ឬ General Motors ។
យោងតាម Fitch Ratings វិបត្តិឈីបជាសកលចាប់ផ្តើមនៅពាក់កណ្តាលទីពីរនៃឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថានឹងបណ្តាលឱ្យក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយផលិតកម្ម ៣,៨ លានគ្រឿងស្មើនឹង ៥% នៃការលក់សរុបក្នុងឆ្នាំ ២០២១។ ក្នុងលក្ខណៈទាន់ពេលវេលា ក្រុមហ៊ុនផលិតរថយន្តកំពុងផ្តល់អតិភាពដោយផ្តោតលើផលិតផលដែលមានតម្រូវការខ្ពស់។
យោងតាមការិយាល័យស្ថិតិជាតិ ការផលិតមីក្រូឈីបនៅក្នុងប្រទេសចិនបានកើនឡើងប្រហែល ៣៧,៦ ភាគរយដែលឈានដល់ ២៩,៩ ពាន់លានគ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលឈីបក៏កើនឡើង ៣០ ភាគរយផងដែរក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះដែលឈានដល់ចំនួន ២៦០,៣៥ ពាន់លានគ្រឿងឬកើនឡើងជិតទ្វេដងនៃផលិតផលក្នុងស្រុករបស់ចិនក្នុងរយៈពេលដូចគ្នា។
យោងតាមការសិក្សាថ្មីៗនេះរបស់ Gartner កង្វះខាតបន្ទះឈីបអាចមានរយៈពេលរហូតដល់ត្រីមាសទី ២ នៃឆ្នាំក្រោយព្រោះថារោងចក្រតម្រូវលើសសមត្ថភាពផលិតរបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះបើយោងតាមលោកCC Wei នាយកក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតនៅលើពិភពលោកវិបត្តិបន្ទះឈីបអាចមានរហូតដល់ឆ្នាំ ២០២២៕