ស៊ុតមាន់មានពណ៌លឿង ២គ្រាប់, ស៊ុតទា និងស៊ុតគ្រួចប្រភេទ Omega 3 និង DHA គឺជាផលិតផលដំបូង ដែលមានវត្តមាននៅលើទីផ្សារប្រទេសវៀតណាម ជាមួយការទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរដូវបុណ្យចូលឆ្នាំចិន ឆ្នាំ២០២២នេះ។
យោងតាមអាជីវករចែកចាយស៊ុត បានអោយដឹងថា” ឆ្នាំនេះក្រៅពីជម្រើសនៃស៊ុតមាន់ និងស៊ុតទាប្រភេទធម្មតា ក្នុងនោះមានស៊ុតមាន់ មានពណ៌លឿង ២គ្រាប់(2 yolks) ដែលស៊ុតកម្រ បានដាក់លក់ក្នុងតម្លៃចាប់ពី ៩០០រៀល ដល់ ១ ០៦៦រៀល ដែលថ្លៃជាងស៊ុតធម្មតាប្រហែល ២៧០រៀល។ សម្រាប់ស៊ុតប្រភេទនេះពិតជាមានតម្លៃថ្លៃ ទោះតម្លៃថ្លៃពិតមែនប៉ុន្តែការផ្គត់ផ្គង់សម្រាប់តម្រូវការពិតជាមិនគ្រប់គ្រាន់ឡើយ។”
ដូចគ្នានេះដែរ ស៊ុតទា និងស៊ុតគ្រួចប្រភេទ Omega 3 និង DHA ដែលទើបបញ្ចេញលក់នៅលើទីផ្សារក៏ត្រូវបានអតិថិជនចង់បានសម្រាប់បុណ្យចូលឆ្នាំចិនផងដែរ។
យោងតាមអគ្គនាយកក្រុមហ៊ុន Vinh Thanh Dat (VFood) បាននិយាយថា” ក្រុមហ៊ុនបានចំណាយពេលជាង ១ឆ្នាំដើម្បីស្រាវជ្រាវ និងសាកល្បងស៊ុតក្រួច ស៊ុតទា Omega 3 និង DHA។ នេះជាផលិតផលដំបូងគេនៅលើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២២។ ស៊ុតទាំងនោះនឹងមានផ្នែកពណ៌លឿងដូចពងមាន់ ហើយសារធាតុ Omega 3 និង DHA កើនឡើង ៣-៥ ដងបើប្រៀបធៀបទៅនឹងស៊ុតធម្មតា។ ពួកវាមានតម្លៃចាប់ពី ១,៥៩ដុល្លារសម្រាប់មួយប្រអប់មាន ៦គ្រាប់។ ហើយពងក្រួច Omega 3 និង DHA មានតម្លៃចាប់ពី ១,៥០ដុល្លារ សម្រាប់ចំនួន ២០គ្រាប់។ ជារៀងរាល់ថ្ងៃ យើងផ្គត់ផ្គង់ស៊ុតរាប់សែនស៊ុតទៅកាន់ទីផ្សារ បើទោះវាទើបនឹងចេញលក់ក៏ដោយ ការទិញប្រចាំខែបានកើនឡើងពី ២០ ទៅ ៣០ ភាគរយ។
គួរបញ្ជាក់ផងដែរថា តម្លៃកើនឡើងនៃស៊ុតមាន់មានពណ៌លឿង ២គ្រាប់គឺបណ្តាលមកពីវាគឺស៊ុតកម្រ ដែលលទ្ធភាពអាចកើតមានចំនួន ១០/១០០គ្រាប់ នឹងបានធ្វើការជ្រើសរើសឡើងដោយបច្ចេកទេសនៃការប្រើភ្លើង៕