ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនលើយន្ដហោះ និងបរិក្ខារបច្ចេកទេសថ្មី នៅឆ្នាំ២០២១នេះ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ចំណេញតិចតួច ក្នុងឆ្នាំ ២០២០ ទោះបីមានជំងឺរីករាតត្បាតកូវីដ១៩ ក៏ដោយ។
តម្លៃនៃលុយឌីជីថល Bitcoin បានលោតឡើងហួស ៣០ ០០០ដុល្លារវិញ បន្ទាប់ពីលោក Elon Musk បាននិយាយថាក្រុមហ៊ុន Tesla ទំនងជាចាប់ផ្តើមទទួលយកវាជាការទូទាត់ឡើងវិញម្តងទៀត។
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិយាយថា តម្រូវការវ៉ាក់សាំងកូវីដ១៩ អាចជួយបង្កើនប្រាក់ចំណូលរបស់ខ្លួនរាប់ឆ្នាំ។
អ្នកផលិតវ៉ាក់សាំងកូវីដ១៩ Nanogen Pharmaceutical Biotechnology JSC ត្រូវបានគេវាយតម្លៃខ្ពស់ជាង អ្នកផលិតវ៉ាក់សាំងធំៗក្នុងស្រុកដទៃទៀតថ្នាំ ដោយឥឡូវនេះមានតម្លៃដល់ ៥,១ ពាន់ពាន់លានដុង (២២០ លានដុល្លារ)។