តម្លៃនៃលុយឌីជីថល Bitcoin បានលោតឡើងហួស ៣០ ០០០ដុល្លារវិញ បន្ទាប់ពីលោក Elon Musk បាននិយាយថាក្រុមហ៊ុន Tesla ទំនងជាចាប់ផ្តើមទទួលយកវាជាការទូទាត់ឡើងវិញម្តងទៀត។
គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើនេះ បាននិយាយកាលពីខែឧសភាថា ខ្លួននឹងមិនទទួលយកលុយឌីជីថល Bitcoin ទៀតឡើយ សម្រាប់ការទូទាត់លើរថយន្តរបស់ខ្លួន។
ពេលនោះ Tesla បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាន នៃការជីកយករ៉ែ Bitcoin ដែលប្រើប្រាស់អគ្គិសនីយ៉ាងច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរចិត្តឡើងវិញនេះបានកើតឡើង តិចជាងពីរខែបន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមទទួលយករូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោក សម្រាប់ការទូទាត់លើរថយន្ត Tesla របស់ខ្លួន។
លោក Musk បាននិយាយនៅក្នុងសន្និសីទ B Word Cryptocurrency ថា “ចម្លើយគឺ ភាគច្រើនក្រុមហ៊ុន Tesla ទំនងជានឹងបន្តទទួលយក Bitcoin ឡើយវិញ”៕